បញ្ជីប្រាក់ឈ្នួលសម្រាប់តារាបាល់ទាត់ពិភពលោកចេញហើយ! Messi មានប្រាក់ខែខ្ពស់ជាង Ronaldo ពីរដង

យោងតាមការចេញផ្សាយពីតួលេខថ្មីបានឱ្យដឹងថា កីឡាករ Lionel Messi រកចំណូលច្រើនជាងគូប្រជែងរបស់ខ្លួន Cristiano Ronaldo រហូតដល់ទៅ២ដង។

ក្លឹប Barcelona កំពុងជាប់បំណុល ១,១ពាន់លានផោន ប៉ុន្ដែកីឡាករឆ្នើមរបស់ក្លឹបនេះទទួលបានប្រាក់ឈ្នួលយ៉ាងច្រើនក្រាស់ក្រែល គឺ ៧ លានផោនក្នុងមួយខែ។ 

ផ្ទុយទៅវិញ គូប្រជែងចាស់របស់គាត់គឺ Cristiano Ronaldo អាចរកប្រាក់ប្រចាំបានតែ ៣,៨ លានផោនប៉ុណ្ណោះនៅក្លឹបសេះបង្កង់ Juventus នេះបើយោងតាមវេបសាយ L'Equipe។

ដូច្នេះក្នុងមួយឆ្នាំ Messi បានយកប្រាក់ទៅផ្ទះវិញចំនួន ១០៧,៦ លានផោនដោយគិតពន្ធរួច ប្រៀបធៀបទៅនឹង ៤៦,៥ លានផោនរបស់ Ronaldo ។

Messi និង Ronaldo បានឡើងសោយរាជ្យលើក្លឹបបាល់ទាត់អឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេដែលឃើញឈ្មោះរបស់ពួកគេនៅកំពូលតារាងរកចំណូលច្រើនជាងគេ៕

-->
adverise with khmeread