នៅសុខៗ រលំទ្វារវត្តទឹកថ្លាសង្កត់លើស្ត្រីម្នាក់ស្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបើកទ្វារវត្តឱ្យបុរសម្នាក់ជិះម៉ូតូចូល ត្រូវបានដួលរលំ សង្កត់ពីលើពេញទំហឹង កើតឡើងកាលពីវេលាម៉ោង៩និង៤០យប់ ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជាបុគ្គលិក វេចខ្ចប់សាកសព។ ដំបូងគេឃើញបុរសជនជាតិបរទេសម្នាក់ ជិះម៉ូតូម៉ាកហុងដាឃ្លីក មកឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លា នៅចំណុចទីតាំងកើតហេតុ។ បន្ទាប់មកស្ត្រីរងគ្រោះបានដើរចេញពីក្នុងវត្តមកបើកទ្វារឱ្យ រួចនាំគ្នាអង្គុយនិយាយលេងមួយសន្ទុះ។ 

បន្ទាប់មកស្ត្រីរងគ្រោះបានដើរចូលទៅក្នុងវិញ រួចក៏ទាញទ្វារបិទស្រាប់តែដួលរលំសង្កត់ពីលើពេញទំហឹងបណ្ដាលឱ្យត្រូវចំក្បាលធ្ងន់ធ្ងរ ត្រូវបានពលរដ្ឋនៅក្បែរនាំគ្នាចូលទៅជួយលើកទ្វារយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមស្លាប់នៅឯមន្ទីរពេទ្យរួចដឹកយកមកកន្លែងកើតហេតុវិញ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ រង់ចាំប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread