ជនជាតិខ្មែរ៣នាក់ស្លាប់ដោសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនាឆ្នាំ២០២១ បន្ទាប់ស្ត្រីអាយុ៦២ឆ្នាំនិងបុរសអាយុ៥០ឆ្នាំបានស្លាប់ដោយជំងឺដូចគ្នា។ នេះបើតាមសេក្តីប្រកាសរបស់ក្រសួងសុខាភិបាលជាបន្តបន្ទាប់កន្លងមក។ ​

សេចក្តីប្រកាសផ្លូវការបញ្ជាក់ថា ជនរងគ្រោះ គឺបានស្លាប់ដោយសារការវាយលុកពីជំងឺកូវីដ ១៩ មិនមានជំងឺផ្សេងគួបផ្សំនោះទេ ។ ជនរងគ្រោះរូបនេះ ជាជនជាតិខ្មែរ មានទីលំនៅ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្តីប្រកាសបន្តថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៣ និង៣០នាទីរសៀល។

ប្រកាសព័ត៌មានបានបន្តថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ​បុរសខាងលើនេះដោយមានរោគសញ្ញាក្តៅខ្លួន និងហត់បានចូលមកសម្រាកនៅមន្ទីពេទ្យមិត្តភាពកម្ពុជាខ្មែរ-សូវៀត។ បន្ទាប់មកបានរកឃើញថាមានវិជ្ជមានវីរុស Covid-19, នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ការពិនិត្យសុខភាព និងការថតសួតបានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យក្រៅពីផ្ដល់ការព្យាបាលតាមបច្ចេកទេសក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ ព្រមទាំងបានដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយការផ្ដល់អុកស៊ីសែននៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ តែជាអកុសលមិនអាចជួយសង្គ្រោះបានហើយគាត់ក៏បានធ្វើមរណកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាម៉ោង៣ និង៣០នាទីរសៀលនេះតទៅ។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យថា «បុរសវ័យ៤៦ ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិតដោយសារCovid-19 វ៉ៃលលុកលឿនហើយធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ»។

សូមបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរម្នាក់មានវ័យ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា លោកស្រី ងឿន សុថានី អាយុ៦២ឆ្នាំ  ភរិយារបស់តារាចម្រៀងល្បីលោក ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។

លោកស្រី ងឿន សុថានី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញជាលទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា «មិនមានជំងឺកូវីដ-១៩នោះទេ»។

លោកស្រីងឿន សុថានី មានជំងឺទឹកនោមផ្អៃម លើសឈាម និង ជំងឺធាត់កម្រិត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១ ហើយមានអាការៈហត់ខ្លាំង។ គ្រូពេទ្យបានរកឃើញអាការៈរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអុកស៉ីសែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។

លោកស្រីបានស្លាប់នៅថ្ងែទី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១ និង៤៥នាទីដោយរលាកសួតខ្លាំង ស្ទះសរសៃឈាមបេះដូងខ្លាំង ដោយសារមេរោគកូវីដ១៩ បានវាយលុកជំងឺសួតធ្ងន់ធ្ងរពេក និង លឿនពេក។

គួររំលឹកថា បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានឆ្លងជំងឺកូវីដ នៅ​ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ជនរងគ្រោះអាយុ៥០ឆ្នាំ មាន​លំនៅ​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជថានីភ្នំពេញ មាន​មុខរបរ​ជាអ្នកបើកបរ​ឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។ សពត្រូវបានរកឃើញថា «មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០២១ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃ វិទ្យាស្ថានប៉ាស្ទ័រ»។ 

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ជនរងគ្រោះអាយុ៥០ឆ្នាំ មាន​លំនៅ​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជថានីភ្នំពេញ មាន​មុខរបរ​ជាអ្នកបើកបរ​ឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។ សពត្រូវបានរកឃើញថា «មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃ វិទ្យាស្ថានប៉ាស្ទ័រ»៕


 

-->
adverise with khmeread