adverise with khmeread C1 931129 160412180732 620x413

ថៃ​ប្រកាសថា អំឡុង​ថ្ងៃ​ចូលឆ្នាំ​អាកាសធាតុ​អាច​ឡើងដល់ ៤៤ អង្សា​

    ​នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សីតុណ្ហភាព​អាច​ឡើងដល់ ៤៤ អង្សា​នៅ​ភាគ​ខាងជើង ភាគ​ឦសាន និង​តំបន់​ទំនាប​កណ្តាល​ពេញ​មួយ​បុណ្យចូលឆ្នាំ ពោល​ជិត​ស្មើនឹង​កំណត់ត្រា​ក្តៅ​បំផុត​ក្នុង​ឆ្នាំ ១៩៦០​។ 

​    ​នាយកដ្ឋាន​ឧតុនិយម​បាន​ព្យាករ​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​ដ៏​គ្រោះថ្នាក់​រួមជាមួយ​នឹង​ការចុះ​អ័ព្ទ​នេះ​ត្រូវគេ​រំពឹងថា​នឹង​កើតឡើង​អំឡុងពេល​ថ្ងៃត្រង់​នៅ​តំបន់​បី​ខាងលើ​រហូតដល់​ថ្ងៃ​ចន្ទ ជាមួយនឹង​សីតុណ្ហភាព​ឡើង​ពី ៤០ ទៅ ៤៤ អង្សា​។ 

​    ​ភ្លៀង​ព្យុះ​រួមជាមួយ​ខ្យល់​កន្ត្រាក់​អាច​កើតឡើង ១០% នៅ​តំបន់​ទាំងបី​ខាងលើ នៅ​ថ្ងៃទី ១២ ដល់ ១៤ ខែមេសា​។ ភ្លៀង​ព្យុះ​ព្រមទាំង​ខ្យល់​កន្ត្រាក់​ដដែល​នេះ​អាច​កើតឡើង ៣០% ក្នុង​តំបន់​ដដែល​នៅ​ថ្ងៃទី ១៥-១៨ មេសា​។ 

​    ​ក្រុមមន្ត្រី​ថៃ​ព្រមាន​ពលរដ្ឋ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ដើមឈើ​ធំៗ ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម និង សំណង់​អគារ​ទ្រុឌទ្រោម​អំឡុង​អាកាសធាតុ​ដ៏​អាក្រក់​នេះ​៕ 

ប្រភព​៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់