ចាប់ជនសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១១ឆ្នាំ

ព្រះវិហារ ៖ កម្លាំងប៉ូលិសប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជនខេត្តព្រះវិហារសហការជាមួយប៉ូលិសស្រុកសង្គមថ្មី បានចុះចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុ១១ឆ្នាំ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ឹម ទី ភេទប្រុស អាយុ១៩ឆ្នាំពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើ ជនរងគ្រោះអាយុ១១ឆ្នាំជាសិស្ស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ 

លោកស្រី លី ណេន អាយុ៣៧ឆ្នាំ មុខរបរកសិករ បានរាយការណ៍ប្រាប់ប៉ូលិសពីសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីគាត់ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ឹម ទី រួចកម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕


 

-->
adverise with khmeread