ប៉ូលិសខេត្តបាត់ដំបងបញ្ជូនស្ត្រីបរទេស២នាក់ទៅឱ្យប៉ូលិសអន្តោប្រវេសន៍ចាត់ការបន្តបន្ទាប់ពីធ្វើចត្តាឡីស័ករួច

បាត់ដំបង ៖ ជនបរទេស២នាក់ដែលចូលមក​ប្រទេសកម្ពុជា​ដោយខុសច្បាប់ត្រូវបានប៉ូលិសខេត្តបាត់ដំបង បញ្ជូនទៅកាន់នាយ​កដ្ឋានជំនាញអនុវត្តតាមច្បាប់ក្រោយធ្វើចត្តាឡីស័ករួចនិងលទ្ធផល Covid-19 អវិជ្ជមានរួចមក កាលពីរសៀលថ្ងៃទី​១៩ ខែ​មីនា​ ឆ្នាំ​២០២១។

ប៉ូលិសនិយាយថា ជនបរទេសទាំងពីររូបនោះរួមមាន ១-ឈ្មោះ​ណាប់​ ផានិត​ន​ ភេទស្រី​ អាយុ​២៥ឆ្នាំ​ រស់នៅ ប្រទេស​ថៃ​ (ជនជាតិថៃ) និង២-ឈ្មោះ​ សុ​ ផាផន​ ភេទស្រី​ អាយុ២៣ឆ្នាំ រស់​នៅប្រទេសថៃ (ជនជាតិថៃ)។

ប៉ូលិសបន្តថា លោកឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុន​ចាន់​ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន​ ដឹ​កនាំ​មន្រ្តីការិយាល័យជំនាញ​ នាំខ្លួនស្រ្តីជាជនបរ​ទេស២នាក់ដែលបានលួបលួចឆ្លងដែនចូលមកប្រទេសកម្ពុជា​ ដោ​យខុសច្បាប់​កាលពីថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ​២០២១ ហើយត្រូវបានប៉ូលិសស្រុកសំពៅលូនឃាត់ខ្លួនសាកសួរ​ និង​នាំទៅធ្វើចត្តាឡីស័ក​ស្របតាមវិធានសុខាភិបាលនៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន។ 

ប៉ូលិសបន្តទៀតថា ក្រោយពេលធ្វើចត្តាឡីស័កតាមកាលកំណត់និងមិនមានពាក់ព័ន្ធករណី Covid-19ទេនោះ​ មន្រ្តីសុខាភិបាលបានប្រគល់រូបគាត់មកឱ្យប៉ូលិសផែនជំនាញអន្តោប្រវេសន៍អនុវត្តតាមច្បាប់​ ហើយពេលនេះត្រូវបានបញ្ជូនរូបគាត់ទៅកាន់​អគ្គនា​យ​កដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ 
 


 

-->
adverise with khmeread