ឃាត់ក្មេងទំនើង៥នាក់ រួចខ្លួន៤នាក់, បញ្ជូនទៅតុលាការម្នាក់

បាត់ដំបង ៖ លោកវរសេនីយ៍ឯក​ ផង់​ សុភា​ ព​អ​ធិ​ការប៉ូលិសស្រុកថ្មគោល​ បានធ្វើការស​ហ​ការ​ជាមួយប៉ូលិសស្រុកបវេល​ ដែល​មានលោកវរសេនីយ៍ឯក​ សុខ​ សារិន​ ជាអធិការ​​ស្រុកឃាត់​ខ្លួនក្រុមក្មេងបង្កអនាធិបតេ​យ្យមួយក្រុមមាន៥នាក់​ក្នុងចំណោមបក្សពួកផ្សេងទៀត​ ដោយសាពួកគេលើកគ្នាប៉ុន​ប៉ងបង្កហិង្សានៅចំណុច​សា​លារៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១។

ប៉ូលិសនិយាយថា ពួកគេទាំង០៥នាក់រួមមាន ១-ឈ្មោះ វ៉ាន់ ដាវឿត ភេទប្រុស អាយុ២១ឆ្នាំ​ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​, ២-ឈ្មោះ អេង សុអ៉ិញ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​, ៣-ឈ្មោះ បេ សាន់ដេ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​, ៤-ឈ្មោះ សល់ វ៉ាន់និត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ​ខេត្តបាត់ដំបង ​និង៥-ឈ្មោះ ហ៊ុន គឹមហុង ភេទប្រុស អាយុ​២០ឆ្នាំ រស់​នៅភូមិស្រះទឹកចាស់ ឃុំចក្រី ស្រុកកំរៀង​ ខេត្តបាត់ដំបង​។ ដកហូតសម្ភារៈមានកន្ត្រៃចំនួន០២, កាំបិតចំនួន០២ និងពូថៅចំនួន០១។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៧​ ខែ​​មីនា​ ឆ្នាំ​២០​២១ វេលាម៉ោង៤ និង៤០នាទីល្ងាច​ នៅចំណុច​សា​លា​រៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង ក្រុមក្មេងខាងលើ​ បានជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយកាំ​បិត​ តាមបង្កអំពើហិង្សាទៅលើគូទំនាស់ជាសិស្សសា​លានៅទី​នោះ​, ប៉ុន្តែសកម្មភាពនេះត្រូវខកខានទៅវិញដោយ​សារគេស្វែងរកគូទំនាស់មិនជួប​ ហើយបានសកម្មភាពរបស់ពួកគេបានបង្កនូវការភ័យខ្លាចពីមហាជន​នៅក្នុងមូលដ្ឋាននេះ។ 

ក្រោយកើតបញ្ហាភ្លាមៗប៉ូលិស​ ​បានធ្វើការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅកំណត់បានពីមុខសញ្ញានេះ និងបានឃាត់ខ្លួនពួកគេបាន៥នាក់នៅថ្ងៃដដែល។ ក្នុងចំណោមបក្ខពួក៥នាក់នោះមានឈ្មោះ​ វ៉ាន់ ដាវឿត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះរាម  ឃុំខ្នាចរ​មាស ស្រុកបវេល ខេត្តបាត់ដំបង​ មានដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួន លេខ១១៥២តព្រ ចុះថ្ងៃទី១១ ​ខែ​ឆ្នូ ឆ្នាំ២០២០របស់លោកឡូយ ចាន់ត្រាចៅ​ក្រម​ជំនុំជម្រះសាលាដំបូងខេត្តបាតដំបងពីបទសមគំនិតក្នុងអំពើលួចមានស្ថានទ​ម្ងន់ទោស (​គា​ស់​ទម្លុះទម្លាយ​) ប្រព្រឹត្តនៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល​ ខេត្តបាត់ដំបង​ កាល​ពី​អំ​ឡុងឆ្នាំ២០២០។ 

ក្រោយសាកសួរក្រុមយុវជនទាំងនេះបានឆ្លើយសារភាពថា «ពួកខ្លួនមានទំនាស់ជាមួយក្រុម​ម្ខាង​ទៀត​ទើបនាំគ្នីគ្នាមកបង្កហិង្សានៅចំណុច​សា​លារៀនខាងលើ តែមិនបានជួបគ្នា​ ពួកខ្លួនបាន​ជិះស្វែងរកតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល​ដល់អ្នកភូមិពិតមែន»។ 

ដោយសារសកម្មភាពរបស់ពួកគេមិនទាន់បានបង្កនូវសកម្មភាពណាមួយនៅឡើយ​ ពេលនេះប៉ូលិសស្រុកបានធ្វើកំណត់ហេតុអប់រំធ្វើកិច្ចសន្យាឱ្យឪពុក​ ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ​។ ចំណែកឈ្មោះ​ វ៉ាន់​ ដាវឿត​ ដែលមានដីកាបង្គាប់របស់តុលាការស្រាប់ប៉ូលិសស្រុករៀបចំបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាន​ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

-->
adverise with khmeread