ចតម៉ូតូមុខផ្សារប៉ាងរលឹមចូលទិញម្ហូបមួយភ្លែត, ចេញមកវិញបាត់រត់ទៅប្តឹងដល់ប៉ូលិស

ប៉ៃលិន ៖ មានករណី​ចោរលួចម៉ូតូមួយគ្រឿង កើតឡើងនៅចំណុចក្នុងផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន​ នាវេលាម៉ោង០៨ និង៣០នាទីថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១។

យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភួង ផាន់ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ​ព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ បាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាកផ្លាកលេខ ប៉ៃលិន​1B-7245។

តាមការបំភ្លឺពីជនរងគ្រោះថា មុនពេលកើតហេតុនៅវេលាម៉ោងប្រហែល០៨ព្រឹក គាត់បានជិះម៉ូតូទៅទិញម្ហូបនៅកន្លែងកើតហេតុខាងលើ ដោយទុកម៉ូតូនៅខាងក្រោយផ្សារ និងចាក់សោកត្រឹមត្រូវរួចក៏ដើររកទិញម្ហូប។ លុះពេលកើតហេតុគាត់បានត្រឡប់មកពីទិញម្ហូបវិញ ក៏ស្រាប់តែមិនឃើញម៉ូតូ ហើយក៏បានតេប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តងទៅ។

ករណីខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការតាមដាន ស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោស៕

-->
adverise with khmeread