ជនសង្ស័យប្រុសស្រី៣នាក់ត្រូវប៉ូលិសខេត្តព្រះសីហនុឃាត់ខ្លួនជាមួយថ្នាំញៀន១២កញ្ចប់

ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់១ករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ នាថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្រុម៥ ភូមិ៥ សង្កាត់៤ ក្រុង-​ខេត្តព្រះសីហនុ វេលាម៉ោង៧និង ២០នាទីយប់។

ប៉ូលិសនិយាយថា ជមសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ,២-ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វើការនៅក្លឹបកម្សាន្តនិង៣-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរនារីម៉ាស្សា។ វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារញៀនចំនួន១២កញ្ចប់​ និងទូរស័ព្ទដៃ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread