ប្តីធ្វើការនៅហាងលក់ក្តារមឈូស ថ្ងៃមួយគាត់កើតជំងឺពោះវៀនដុះខ្នែង...ផ្អើលគ្រូពេទ្យ

សំណើច ៖ នៅព្រឹកមួយ បុរសជាប្តី ដែលធ្វើការនៅហាងលក់ក្តារមឈូស បានដាស់ភរិយា រអ៊ូរឿងឈឺពោះខ្លាំងទ្រាំមិនបាន។ ប្តីប្រពន្ធនេះក៏ប្រញាប់ទៅពេទ្យសង្គ្រោះបន្ទាន់ ហើយពេទ្យបានប្រញាប់ប្រញាល់ពិនិត្យស្កែនយ៉ាងរហ័ស។ 

លោកប្តីបានប្រាប់ប្រពន្ធថា "កុំទាន់អាលប្រាប់ទៅកន្លែងធ្វើការរបស់បងថាបងឈឺ ចាំលទ្ធផលតេស្តចេញមកសិន"។ នៅពេលលទ្ធផលចេញមក ពេទ្យប្រាប់ប្តីប្រពន្ធនេះថា "ដូចការសង្ស័យមែន គាត់មានជំងឺពោះវៀនដុះខ្នែង"។ 

នាងប្រពន្ធងាកទៅសួរលោកប្តីដែលដេកលើគ្រែពេទ្យយ៉ាងដូច្នេះថា "ចឹងអូនតេទៅហាងលក់ក្តារមឈូសហើយណា?"។ ស្តាប់ឮដូច្នេះ គ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយតបវិញយ៉ាងលឿន "នែ៎លោកស្រី គាត់មិនទាន់ឈឺដល់ថ្នាក់ស្លាប់ទេ"៕ 

-->
adverise with khmeread