adverise with khmeread 0

នាង​លាយ​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​ប៉ុន្តែ​រឿងនេះ​បានកកើតឡើង​! ឃើញ​ហើយ​នរណា​ក៏​ចង់​សាក​តាម​ដែរ​!

     យើងទាំងអស់គ្នា​ជឿថា​រាល់​បុរស​ស្ត្រី​សុទ្ធតែ​ស្អប់​មុន​ក្បាល​ខ្មៅ ដែល​កើតឡើង​គ្រប់កន្លែង​លើ​រាងកាយ ប៉ុន្តែ​ភាគច្រើន​វា​កើត​នៅលើ​មុខ​។ មនុស្ស​ភាគច្រើន​ព្យាយាម​ញិច​មុន​ក្បាល​ខ្មៅ ប៉ុន្តែ​វា​មិនមែនជា​វិធី​ត្រឹមត្រូវ​ក្នុងការ​កម្ចាត់​មុន​ទេ ព្រោះ​បន្ទាប់ពី​ញិច​រួច មុខ​នឹង​ឡើង​កន្ទួល​ក្រហម​។

​    ​ថ្ងៃនេះ​លោកអ្នក​នឹង​ទទួលបាន​រូបមន្ត​ងាយៗ​មួយ ដែល​នឹង​ជួយ​លោកអ្នក​កម្ចាត់​មុន​ក្បាល​ខ្មៅ​យ៉ាង​ងាយស្រួល​៖

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកដោះគោឆៅ ២ ស្លាបព្រា​បាយ​
​    ​- ចាហួយ ឬ​សា​រ៉ា​យ (​ចាហួយ​ញ៉ាំ​ធម្មតា​) ១ ស្លាបព្រា​បាយ​

​    ​លាយ​គ្រឿងផ្សំ​ពីរ​នេះ​ចូលក្នុង​កូនចាន​មួយ​។ បន្ទាប់មក យក​វា​ដាក់​ក្នុង​ម៉ាស៊ីន​អាំង​សាច់ ១៥ វិនាទី​ដើម្បីឱ្យ​វា​កាន់តែ​ទន់ ប៉ុន្តែ​កុំឱ្យ​ក្តៅ​ខ្លាំងពេក​ប្រយ័ត្ន​រលាក​ស្បែក​។ បន្ទាប់មក លាប​គ្រឿងផ្សំ​ក្តៅ​ឧណ្ហៗ​លើ​មុខ និង​ទុកចោល ១៥ នាទី​។ បន្ទាប់ពី​រយៈពេល ១៥ នាទី សូម​បក​ម៉ាស​ចេញ​។ ពេលនោះ​លោកអ្នក​នឹង​ឃើញ​ដោយ​មុន​ក្បាល​ខ្មៅ​គ្រប់កន្លែង​ជាប់​នឹង​ម៉ាស​មុខ​នេះ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​សិន​ត្រល​ហ៊ែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់