គោមួយហ្វូងត្រូវព្យុះភ្លៀងទាញចូលសមុទ្រអស់ នៅសល់តែគោសំណាងមួយនេះទប់ខ្លួនជាប់នឹងថ្កល់លើឆ្នេរអូស្ត្រាលី

គោមួយក្បាលត្រូវគេប្រទះឃើញនៅឆ្នេរខ្សាច់តែឯង បន្ទាប់ពីគោមួយហ្វូងត្រូវបានអូសតាមទឹកអំឡុងពេលព្យុះភ្លៀងជាប្រវត្តិសាស្រ្តរបស់រដ្ឋ New South Wale របស់អូស្ត្រាលី។

អ្នកធ្វើដំណើរតាមឆ្នេរខ្សាច់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលប្រទះឃើញសត្វគោញីមួយក្បាលនេះទើរនៅលើឆ្នេរខ្សាច់ Old Bar ក្បែរទីក្រុងឆ្នេរសមុទ្រ Nree កាលពីថ្ងៃសៅរ៍។

ការរកឃើញនេះបានកើតឡើងនៅពេលដែលប្រព័ន្ធអាកាសធាតុដែលកើតឡើងតែម្តងគត់ក្នុងមួយសតវត្សរ៍មកនេះ បានជន់លិចទន្លេនៅក្នុងតំបន់និងកាត់ផ្តាច់ផ្នែកខ្លះនៃផ្លូវ Pacific Highway។

ការព្រមានពីរលកគ្រោះថ្នាក់ក៏ដាក់ចេញនៅនឹងកន្លែងផងដែរសម្រាប់ឆ្នេរ Coffs Coast និងឆ្នេរ Macquarie Coast រហូតដល់ថ្ងៃអាទិត្យ។

ស្ត្រីម្នាក់បានបង្ហោះលើបណ្តាញសង្គម Twitter កាលពីរសៀលថ្ងៃសៅរ៍ថា "គោញីដ៏មានសំណាងនេះចេះជ្រើសយកឆ្នេរខ្សាច់ ពេលវាទើរលើឆ្នេរ"។

ក្រុមស្ម័គ្រចិត្តមួយមកពី Old Bar Taree Surf Life Saving Club បានសង្គ្រោះគោនោះដោយសុវត្ថិភាពពីខ្សាច់ និងបានដាក់ចូលកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្បែរខ្សាច់នោះ៕ 

-->
adverise with khmeread