រថយន្តតូចធំ៤គ្រឿងបើកបុកគ្នាជាបន្តបន្ទាប់នៅលើស្ពានអ្នកលឿង

កណ្តាល ៖ រថយន្តធំមួយគ្រឿងបានបើកបុករះរថយន្តចំនួន៣គ្រឿងពីក្រោយជាបន្តបន្ទាប់ តែមិនបណ្តាលឱ្យរងរបួសមនុស្សទេ ហើយខូចខាតរថយន្ត ០៤គ្រឿង ធ្ងន់០៣គ្រឿងនិងស្រាល០១គ្រឿង នាថ្ងៃសៅរ៍ទី ២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៥ និង១០នាទីល្ងាច នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ៦០-៦១ ចំណុចលើស្ពានត្សឹបាសា (ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្ត០៤គ្រឿង គឺរថយន្តធំដឹកទំនិញម៉ាក Fuso ពណ៌ខៀវស្លាកលេខ តាកែវ 3A.1040 បើកបរដោយឈ្មោះ ចំរើន ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើដំណើរពីព្រៃវែងទៅភ្នំពេញស្របទិសគ្នា។

លុះមកដល់ចំណុចកើតហេតុលើស្ពានត្សឹកបាសាហៅស្ពានអ្នកលឿង ក៏ឡើងវ៉ារថយន្តខាងមុខតែមានឧបសគ្គគឺមានរថយន្តធំទិសដៅបញ្ច្រស់គ្នា ក៏បានបួងចង្កូតចូលមកវិញទៅបុក រថយន្តម៉ាកssang yong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-8709 បើកបរដោយឈ្មោះស៊ិន ណារ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

បន្ទាប់មកបានបន្តទៅបុក រថយន្តម៉ាកSina ពណ៌សកាមៃ បើកបរដោយឈ្មោះ ប្រាក់ សារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបន្តបុករះរថយន្តម៉ាក Prius ពណ៌ស ស្លាកលេខភ្នំពេញ 2AG-5364
បើកបរដោយឈ្មោះ ស៊ឹម ម៉ារី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ទើបអស់ល្បឿនបានឈប់។

សមត្ថកិច្ចបន្តទៀតថា ចំពោះរថយន្តខូចខាត០៤គ្រឿង ត្រូវបានកម្លាំងប៉ូលិសជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកលើកដែកដើម្បីបន្តនីតិវិធី។
បើតាមការសន្និដ្ឋានបឋមថា ករណីនេះបង្កឡើងដោយរថយន្តធំស្លាកលេខ តាកែវ 3A- 1040 មានការធ្វេសប្រហែសមិនប្រុងប្រយ័ត្នក្នុងការបើកវ៉ាជែងទើបគ្រោះថ្នាក់កើតឡើង៕

-->
adverise with khmeread