បុរសជាសន្តិសុខផ្សារម្នាក់បើកម៉ូតូវ៉ារថយន្តខំចៀសម៉ូតូកង់បីឥណ្ឌាបណ្តាលឱ្យដួលស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បោកក្បាលលើថ្នល់បែកក្បាលស្លាប់ភ្លាម បន្ទាប់ពីបើកម៉ូតូហុងដាឌ្រីមមួយគ្រឿងលឿនពេក ហើយវ៉ារថយន្តមិនផុតក៏ខំបើកគេចម៉ូតូកង់បីឥណ្ឌាប៉ះដៃចង្កូតជាមួយកញ្ចក់កង់បីបណ្តាលឱ្យដួល ​កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩២ ជិតផ្សារឃ្លាំងរំសេវថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ផល សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារឃ្លាំងរំសេវថ្មីសែនសុខ រស់នៅក្នុងភូមិតាអោក សង្កាត់ឈ្វាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រី សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1Z.8855 ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមមួ​យគ្រឿងតាមបណ្តោយផ្លូវលេខ៩២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែវ៉ាខាងឆ្វេងរថយន្តមិនផុតក៏ប៉ះជាមួយកញ្ចក់កង់បីឥណ្ឌាមិនចាំស្លាកលេខ បណ្តាលឱ្យដួលបោកក្បាលលើថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុស្វែងរកសាច់ញាតិក៏បានមកដល់សមត្ថកិច្ចធ្វើលិខិតប្រគល់ម៉ូតូនិងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

-->
adverise with khmeread