រថយន្តកាមរី (បាឡែន) ឡើងកម្តៅខ្លាំងឆេះរថយន្តខូចខាតទាំងស្រុងរួមជាមួយប្លង់ដីនិងលុយ

ភ្នំពេញ ៖ ភ្លើងបានឆាបឆេះរថយន្តកាមរី (បាឡែន) មួយគ្រឿងយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុង និងឯកសារសំខាន់ៗមួយចំនួនទៀត កើតឡើងកាលពីវេលាម៉ោង​៩ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​។

តាមប្រភពពីម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោម ឆ្ពោះទៅខេត្តកំពង់ចាម គាត់ក៏មិនហ៊ានបើកលឿនដែលបើកយឺតៗ ព្រោះរថយន្តរបស់គាត់រៀងធូរកង់ខាងស្តាំជិះរកជាងមិនទាន់ឃើញផង ស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំងមើលទៅមិនស្រួលក៏បានឈប់រថយន្តក៏ឆេះឈុលតែម្តង។

ភ្លាមៗនោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុទាញយកបំពង់ពន្លត់អគ្គីភ័យមកចំនួន៥បំពង់ធំៗមកបាញ់ហើយមិនរលត់ក៏បានទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ ​ទើបសមត្ថកិច្ចបានចុះមកដល់ភ្លាមៗទាក់ទងទៅខាងសមត្ថកិច្ចជំនាញខាងសង្គ្រោះ និងពន្លត់អគ្គីភ័យរាជធានីភ្នំពេញមកបាញ់ទឹកអស់១ររថយន្តទើបរលត់ទៅវិញទាំងស្រុង, ឯរថយន្តរងការខូចខាតស្ទើរតែទាំងស្រុង។

ម្ចាស់ឡានបន្តថា សម្ភារៈដែលបាត់បង់រួមមានដូចជា ឯកសារ ​នៅក្នុងរថយន្តប្លង់ដីចំនួន៤កន្លែង, លុយចំនួន៣០០ដុល្លារ, កាតគ្រី, បណ្ណបើកបររថយន្ត និងម៉ូតូតែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស៕

-->
adverise with khmeread