ពីរនាក់ប្រគល់ឱ្យឪពុកម្តាយអប់រំនិងឃុំខ្លួន២នាក់ពាក់ព័ន្ធគ្រឿងញៀន

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុង​ប៉ៃលិន បានបញ្ជូនជន​សង្ស័យ៤នាក់ទៅកាន់អយ្យការអម​សា​លា​ដំបូងខេត្តប៉ៃលិន ដែលបានប្រព្រឹត្តបទល្មើស​ ក្នុងករណី​ជួញដូរ​ រក្សាទុក​ និង ប្រើ​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១.ឈ្មោះ​ នាង​ វុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់- ក្រុងប៉ៃលិន, ២.ឈ្មោះ​ ស៊ុង​ សុភ័ក្រ្ដ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ​ ទីលំនៅ​បច្ចុប្បន្នភូមិអូរតាប្រាងសង្កាត់- ក្រុង​ប៉ៃលិន, ៣.ឈ្មោះ​ វ៉ាន់​ ចាន់ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងធ្វើឈើ ជនជាតិខ្មែរ​ ទីលំនៅ​បច្ចុប្បន្នភូមិប៉ាហ៊ីត្បូងសង្កាត់​-ក្រុង​ប៉ៃលិន និង៤.ឈ្មោះ​ ចេង​ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ​ ទីលំនៅ​បច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់- ក្រុង​-ខេត្តប៉ៃលិន។

ជនសង្ស័យខាងលើត្រូវបានលោក​ គង់​ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូងខេត្តប៉ៃលិន​ បានសម្រេចធ្វើការអបរំណែនាំ និងបានឱ្យអាណាព្យាបាលមកធានា​២នាក់រួមមាន ១.ឈ្មោះ​ វ៉ាន់​ ចាន់ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ និង២.ឈ្មោះ​ ចេង​ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ។

ចំណែកជនសង្ស័យចំនួន០២នាក់ទៀត ត្រូវបានលោក​ ជា​ សុខចន្ទដេត​ ចៅក្រមស៊ើបសួរនៃ​សាលាដំបូងខេត្តប៉ៃលិន បានសម្រេចឃុំខ្លួនរួមមាន ១.ឈ្មោះ​ នាង​ វុធ ភេទប្រុស អាយុ៣៧ឆ្នាំ​ បាន​ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យីបទ​ ជួញដូររក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតញៀន​ និងកាន់កាប់​ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនិង ២.ឈ្មោះ​ ស៊ុង​ សុភ័ក្រ្ដ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ បាន​ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទជួញដូររក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតញៀន។

បច្ចុប្បន្នជនសង្ស័យ២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តប៉ៃលិន៕

-->
adverise with khmeread