adverise with khmeread Etetet

ភេសជ្ជៈ​មុន​ដំណេក​នេះ​នឹង​ជួយ​បន្ថយ​ខ្លាញ់​ក្បាលពោះ​លឿន​សឹង​ចាប់​មិន​ឈ្នះ​!

​    ​មុខងារ​ថ្លើម​សព្វថ្ងៃ​គឺ​ដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ ទោះយ៉ាងណា នៅពេល​មាន​ជាតិពុល​ប្រមូលផ្តុំ​ក្នុង​រាងកាយ​ច្រើន សរីរាង្គ​នឹងធ្វើ​ការ​ធ្ងន់ ហេតុនេះហើយ​វា​ត្រូវតែ​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​កម្ចាត់​ជាតិពុល​ចេញ​។ ការ​កើន​ជាតិពុល​ត្រូវបាន​បង្កើតឡើង​ដោយសារតែ​របៀប​រស់នៅ​និង​របប​អាហារ​ដ៏​គ្មាន​សុខភាព​។

​    ​ដោយសារ​ហេតុនេះហើយ​លោកអ្នក​ត្រូវតែ​កម្ចាត់​ជាតិពុល​នេះ​ចេញពី​ខ្លួន ដោយ​ប្រើ​ភេសជ្ជៈ​កម្ចាត់​ជាតិពុល​បែប​ធម្មជាតិ ១០០% នេះ​។ ភេសជ្ជៈ​នេះ​នឹង​បណ្តេញ​ជាតិពុល​ពី​រាងកាយ និង​ផ្តល់នូវ​សារធាតុចិញ្ចឹម​ចាំបាច់ ដែល​ជំរុញ​ដល់​ការរំលាយ​អាហារ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ តាម​វិធី​ធម្មជាតិ​នេះ រាងកាយ​នឹង​បំ​លែង​អាហារ និង​ស្រូបយក​សារជាតិ​ចិញ្ចឹម​ពី​អាហារ​បានល្អ​ប្រសើរ ដែល​នឹងមិន​បណ្តាលឱ្យ​ឡើង​ទម្ងន់​នោះទេ​។ ភេសជ្ជៈ​នេះ​នឹង​កម្ចាត់​ខ្លាញ់​ពោះ ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ ក៏ដូចជា​ជំងឺលើសឈាម​។

​    ​* គ្រឿងផ្សំ​៖
​    ​- ត្រសក់ ១ ផ្លែ​
​    ​- ក្រូចឆ្មា ១ ចំហៀង​
​    ​- ខ្ញី​កោស​សាច់​រួច ១ ស្លាបព្រា​បាយ​
​    ​- ទឹក​ឆ្អិន ១/៣ នៃ​កែវ (​កែវ​ទឹក​ធម្មតា​ចំណុះ​ប្រហែល ០,២៥ លីត្រ​)
​    ​- ជីរវ៉ាន់ស៊ុយ​មួយ​ចឹប​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​- ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ រួច​ផឹក​វា​រាល់ថ្ងៃ​មុន​ចូល​គេង​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ថយចុះ​ខ្លាញ់​ក្បាលពោះ​ជាក់​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ធីប​វើ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់