កូនស្រីមានសតិមិនល្អដុតផ្ទះឆេះអស់មួយខ្នងនៅស្រុកព្រៃនប់

ព្រះសីហនុ​ ៖ មានករណីគ្រោះអគ្គីភ័យកើតឡើងឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែមិនា​ ឆ្នាំ២០២១ វេលាម៉ោង ១២ និង២៥នាទីដោយមូលហេតុកូនស្រីមានសតិមិនល្អជាអ្នកដុត។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះ ឈ្មោះ កូប រូវីអះ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ សង់ពីឈើមានទំហំទទឹង៤ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ ដំបូលប្រកស៉ីហ្រ្វូ ជញ្ជាំងស័ង្កសី ខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូ។ មូលហេតុកូនស្រីមានសតិមិនគ្រប់ឈ្មោះ កូប សារ៉ស់ ភេទស្រី អាយុ ២៧ឆ្នាំ បានដុតផ្ទះខ្លួនឯង។ ករណីអគ្គីភ័យខាងលើមិនបណ្តាលឱ្យមានរងរបួសដល់មនុស្សទេ ប៉ុន្តែខូចខាតផ្ទះទាំងស្រុង និងសម្ភារៈនៅក្នុងផ្ទះទាំងអស់។

បច្ចុប្បន្នរថយន្តសង្គ្រោះអគ្គីភ័យរបស់អធិការដ្ឋានប៉ូលិសស្រុកព្រៃនប់ បានចេញទៅដល់ទីតាំងកើតហេតុ បាញ់ទឹកអស់១រថយន្តរលត់ទាំងស្រុង៕


 

-->
adverise with khmeread