ដាំស្លដើរចោលផ្ទះ បណ្តាលឱ្យភ្លើងឆេះផ្ទះខ្ទេចគ្មានសល់

កំពង់ឆ្នាំង ៖ ករណីគ្រោះអគ្គិភ័យកើតមាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទីយប់ នៅចំណុចផ្ទះភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្ដាលឱ្យឆេះផ្ទះអស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ។ 

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ផ្ទះសង់អំពីឈើឫស្សី ប្រក់ស្លឹកទំហំ ០៣គុណ០៤ ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុងតែមិន បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកជិតខាងឡើយ ដោយមូលហេតុក្នុងការឆេះនេះគឺបណ្ដាលមកពីការធ្វេសប្រហែស ដុតភ្លើងដាំស្ល ហើយម្ចាស់ផ្ទះដើរចោល៕


 

-->
adverise with khmeread