បុរសជនជាតិអៀរឡង់ស្លាប់ដោយសារធ្វើអត្តឃាតចងក

ភ្នំពេញ ៖ មានករណីបុរសជនជាតិអៀរឡង់បានស្លាប់ដោយសារធ្វើអត្តឃាតចងក កើតឡើង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ៩ និង៣០នាទី នៅចំណុចសណ្ឋាគារ VACATION បន្ទប់លេខ១០១ ជាន់ទី១ ផ្ទះលេខ១២៨E0 ផ្លូវលខ១៣៦ ភូមិ១០ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ CURLEY BRIAND DAVID ជនជាតិអៀរឡង់ (IRELAND) ភេទប្រុស អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PD3051388 មុខរបរគ្រូបង្រៀនភាសានៅសាលា WESTERN INTERNATIONAL SCHOOL។  

សាក្សីឈ្មោះ ញ៉ិល វ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារវើខេសិន បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅរយៈពេលមួយយប់ ​រហូតដល់ម៉ោងដឹងកើតហេតុខាងលើមានភ្ញៀវ ដែលស្នាក់នៅបន្ទប់លេខ១០២បានចេញមកយ៉ខាងមុខបន្ទប់ក៏បានប្រទះឃើញជនរងគ្រោះចងកដោយខ្សែចំណងនីឡុងពណ៌សជាប់ដែកជើងម៉ាស៊ីនត្រជាក់តែម្តង។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និង ប៉ុស្តិ៍បានចុះដល់ហើយគ្រប់គ្រងកន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  និងបានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, ប៉ូលិសការិយាល័យសើបអង្កេតនិងអនុវត្តនីតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងប៉ូលិសការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា «បុរសនោះស្លាប់ដោយចងក(អត្តឃាត)»។

ក្រោយពេលបញ្ចប់ការពិនិត្យ ជំនាញបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញបានយកទៅតម្កល់នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕


 

-->
adverise with khmeread