អ្នកចាំទី Hugo Lloris អះអាងថា ក្រុម Tottenham បែកបាក់ផ្ទៃក្នុង

        អ្នកចាំទី Hugo Lloris ចាប់ផ្តើមបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនច្រើនជាងគ្រូបង្វឹក Jose Mourinho ទៅទៀត បន្ទាប់ពីក្រុម Tottenham បរាជ័យនៅក្នុងការប្រកួតក្រប ខណ្ឌ European ។

        Lloris ហៅទម្រង់លេងរបស់ក្រុមថា គួរឲ្យអាម៉ាស់ ហើយបានព្រលយពាក្យពីការបែកបាក់នៅក្នុងក្រុម ដោយចោទប្រកាន់កីឡាករមួយចំនួនថា មិនបានធ្វើតាមការណែនាំ នៅពេលពួកគេមិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួត។

        ប្រធានក្រុម Spurs រូបនេះ បាននិយាយថា " យើងធ្លាប់ធ្វើបានល្អច្រើនកន្លងមក ហើយអាចមានការជឿជាក់គ្នាក្នុងក្រុម ប៉ុន្តែថ្ងៃនេះ ខ្ញុំមិនជឿថា ធ្វើបែបនេះទេ"។

        បន្ទាប់ពីបរាជ័យដោយសារក្រុម  Arsenal និងក្រុមអន់ Zagreb ក្រុម  Spurs ហាក់ដូចជាក្លាយជាក្រុមអន់មួយ។  Lloris បន្តថា ក្រុមនេះចាប់ផ្តើមលែងខ្វល់ ស្តាប់គ្នានិងលែងធ្វើតាមការណែនាំ៕

-->
adverise with khmeread