ក្លឹប PSG ត្រៀមផ្តល់ប្រាក់ឈ្នួល ២៥លានផោនក្នុងមួយឆ្នាំដល់កីឡាករ Kylian Mbappe

        ក្លឹបយក្សបារាំង Paris Saint-Germain កំពុងត្រៀមផ្តល់ប្រាក់ឈ្នួលដល់ខ្សែ ប្រយុទ្ធ Kylian Mbappe ក្នុងទឹកប្រាក់២៥លានផោនក្នុងមួយឆ្នាំ ដោយអន្ទះសាចង់រក្សាទុកកីឡាកររូបនេះនៅបារាំងតទៅទៀត។

        កីឡាករវ័យ២២ ឆ្នាំដែលបានផ្ទេរពីក្លឹប  Monaco កាលពីឆ្នាំ ២០១៧នោះស្ថិតក្នុងជំហររឹងមាំក្នុងការចរចា បន្ទាប់ពីនៅសល់ពេលវេលាជាងមួយឆ្នាំក្នុងកិច្ចសន្យាជាមួយក្លឹបយក្សបារាំងនេះ។

        កីឡាករម្ចាស់មេដាយមាសវើលខាប់រូបនេះបានកសាងខ្លួនទៅជាកីឡាករម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធនាំមុខគេនៅក្នុងការប្រកួតហើយទាក់ទាញចំណាប់អារម្មណ៍ច្រើនពីក្លឹបនៅក្របខណ្ឌព្រីមីញ៉េលីក ដែលក្នុងនោះមានក្លឹប Liverpool និងក្លឹបយក្សអេស្ប៉ាញ Real Madrid នៅក្របខណ្ឌ La Ligaផងដែរ។

        ទោះបីជាយ៉ាងណា មានសេចក្តីរាយការណ៍ថា ក្លឹបជើងឯកក្របខណ្ឌ Ligue 1 មិនទាន់បានបង្ហាញជម្រើសទាំងអស់នៅឡើយទេ ហើយមានបំណងផ្តល់ប្រាក់ឈ្នួល ២៥លានផោនក្នុងមួយឆ្នាំដល់កីឡាករ  Mbappe ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យនៅបន្តទៀត និងទប់ស្កាត់ការចង់បានពីក្លឹបផ្សេងទៀត។

        គេមិនទាន់ដឹងថា តើក្រុម Liverpool ឬក្រុម Real អាចឆ្លើយតបប្រហាក់ប្រ ហែលនឹងកិច្ចសន្យាដែលក្លឹប PSG ផ្តល់ជូននោះទេ ដែលអាចធ្វើឲ្យកីឡាកររូបនេះរកបានចំណូលបាន ២៥លានផោនក្នុងមួយឆ្នាំ ដូច្នេះការបង្កើនទំហំទឹកប្រាក់នេះជួយឲ្យកីឡាកររូបនេះនៅបន្តទៀត។

        ថ្លែងនៅដើមឆ្នាំនេះ  Mbappe បានអះអាងថា ខ្លួននឹងមិនប្រញាប់ប្រញាល់ធ្វើ ការសម្រេចចិត្តណាមួយនោះទេ ហើយនឹងគិតវែងឆ្ងាយមុនពេលសម្រេចចិត្តបន្តអនា គតជាមួយក្លឹបណាមួយនោះ៕

-->
adverise with khmeread