ខ្សែការពារ Antonio Rudiger ប្រាប់ក្លឹប Chelsea ថា មិនទាន់គិតដល់រឿងចរចាកិច្ចសន្យាថ្មីនៅឡើយទេ

        ខ្សែការពារ Antonio Rudiger របស់ក្លឹប Chelsea បានប្រាប់ក្លឹបនេះថា ខ្លួនមិនចាប់អារម្មណ៍នឹងការចរចាបន្តកិច្ចសន្យាថ្មីនៅពេលនេះទេ ដោយត្រូវរង់ចាំរហូតក្រោយពេលចប់សកម្មភាពប្រកួត Euro 2020 នេះបើតាមសេចក្តីរាយការណ៍។

        កីឡាករវ័យ២៨ឆ្នាំរូបនេះបានសង្គ្រោះអាជីពនៅក្លឹប Chelsea ឡើងវិញ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលបានបង្ហាញមុខស្ទើរតែគ្រប់ការប្រកួត ចាប់តាំងពីអតីតគ្រូបង្វឹកក្លឹប PSG ចូលដឹកនាំកាលពីដំណាច់ខែមករា បន្ទាប់ពីខក ខានមិនបានបង្ហាញមុខនៅក្រោមការដឹកនាំរបស់លោក Frank Lampard ។

        ប៉ុន្តែដោយនៅសល់រយៈពេល១៥ ខែនៅក្នុងកិច្ចសន្យាដែលក្លឹប Chelsea អន្ទះសាចង់បន្តនោះ កីឡាករ Rudiger បានជំរាបជូនក្លឹបនេះថា ការពិភាក្សានឹងមិនទាន់ចាប់ផ្តើមរហូតដល់ចប់ការប្រកួតក្របខណ្ឌជើងឯកតំបន់អឺរ៉ុបសិន។

        កីឡាករ Rudiger ជិតនឹងចាកចេញពីក្លឹប Chelsea កាលពីដំណាច់ឆ្នាំមុន បន្ទាប់ពីត្រូវបានបញ្ឈរជើងដោយគ្រូបង្វឹក Lampard ។ ក្រោយមកលោក Tuchel ដែលកាលនោះនៅដឹកនាំក្លឹប PSG គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះដែរ ហើយលោក Jose Mourinho ក៏ចង់ខ្ចីជើងទីក្លឹប Tottenham ដែរ ។

-->
adverise with khmeread