អ្នកបកប្រែផ្ទាល់មាត់ឱ្យទីប្រឹក្សារដ្ឋចិនក្នុងពេលចរចាជាមួយអាមេរិកកំពុងឆក់យកបេះដូងអ្នកលេងអ៊ីនធឺណេត

ប្រជាប្រិយភាពរបស់អ្នកបកប្រែភាសាជនជាតិចិនម្នាក់បានកើនឡើងយ៉ាងខ្លាំងដោយសារតែការបកប្រែយ៉ាងអស្ចារ្យរបស់នាងក្នុងសុន្ទរកថាបើក១៥នាទីរបស់ទីប្រឹក្សារដ្ឋចិនលោក Yang Jiechi នៅឯការចាប់ផ្តើមកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់អាមេរិកនិងចិននៅរដ្ឋអាឡាស្កាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

នាង Zhang Jing បានឆក់យកការចាប់អារម្មណ៍អស់ពីការចរចានេះសម្រាប់ផ្នែករបស់នាងនៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិកចូ បាយដិនបានចូលកាន់តំណែងកាលពីខែមករា។ ការប្រជុំរយៈពេល ២ ថ្ងៃនៅទីក្រុង Anchorage បានបញ្ចប់កាលពីថ្ងៃសុក្រ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចិនបានហៅនាងថា "អ្នកបកប្រែផ្ទាល់មាត់របស់ចិន" និង "អ្នកបកប្រែភាសាជនជាតិចិនស្អាតដាច់គេ"។ ឈ្មោះរបស់នាងបានក្លាយជាការស្វែងរកច្រើនជាងគេបំផុតនៅលើវេទិកាបណ្តាញសង្គម Weibo ។ វីដេអូ ដែលមានរូបនាងក៏មានអ្នកចុចមើលរាប់សិបលានដងលើអនឡាញផងដែរ។

ការចរចានៅអាឡាស្កាបានចាប់ផ្តើមជាមួយនឹងការផ្តោះផ្តងរិះគន់គ្នាយ៉ាងតានតឹងហើយបានបញ្ចប់ទៅដោយព្រមព្រៀងសហការអំពីបម្រែបម្រួលអាកាសធាតុនិងការផ្លាស់ប្តូរក្នុងចំណោមប្រជាជន។ ប៉ុន្តែតាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ប្រទេសទាំងពីរនៅតែមាន "ការខ្វែងគំនិតគ្នា" ជុំវិញបញ្ហានានាដូចជាតំបន់ស៊ីនជាំង ហុងកុង ទីបេតិ៍ តៃវ៉ាន់ និង សង្គ្រាមអ៊ីនធឺណេត៕

 

-->
adverise with khmeread