អាមេរិកប្រើក្រុមប៉ូលិសពិសេសបំបែកហ្វូងមនុស្សភ្លើតភ្លើនសប្បាយក្អាកក្អាយរដូវកូវីដនៅម៉ៃអាមី

ហ្វូងមនុស្សដែលរំលោភច្បាប់កូវីដនិងលុកលុយពេញឆ្នេរម៉ៃអាមីបានប្រែក្លាយជាបាត់ម្ចាស់ការរហូតដល់ថ្នាក់អាជ្ញាធរត្រូវដាក់បម្រាមគោចរកាលពីថ្ងៃសៅរ៍និងប្រកាសភាពអាសន្ននៅពេលក្រុមប៉ូលិសពិសេស (SWAT) ត្រូវបានបញ្ជូនមកបំបែកហ្វូងមនុស្សទាំងនេះ។

វីដេអូមួយបង្ហោះលើ Twitter បានបង្ហាញ រថយន្ត SWAT មួយគ្រឿងឃើញបើកលើមហាសមុទ្រ Ocean Drive ដែលជាវិថីជប់លៀងដ៏ពេញនិយម និង ប្រើប្រាស់សំឡេងតម្លង់ LRAD ដើម្បីបង្អើលហ្វូងមនុស្សឱ្យបែកខ្ញែកគ្នា។

ចំណាត់ការដើម្បីគ្រប់គ្រងហ្វូងមនុស្សបានកើតឡើងបន្ទាប់ពីមានពិធីជប់លៀងយ៉ាងកក្រើកនៅប៉ុន្មានសប្តាហ៍មកនេះនៅឆ្នេរម៉ៃអាមី ដែលនេះមែនមែនជារឿងចម្លែកទេព្រោះពួកស្ទាវៗតែងតែដើរលេងជប់លៀងមិនខ្វល់អ្វីទាំងអស់រាល់រដូវផ្ការីក។

អភិបាលក្រុងម៉ៃអាមីលោក Dan Gelber ដែលបានសម្តែងការព្រួយបារម្ភអំពីកង្វះការរឹតត្បិតការពារមេរោគកូរ៉ូណាដូចជាការពាក់ម៉ាស់នៅរដ្ឋផ្លរីដា បាននិយាយថា ប៉ុន្តែឆ្នាំនេះបរិមាណមនុស្សចូលរួមគឺខ្ពស់ជាងឆ្នាំណាៗទាំងអស់។

លោកនិយាយថា "ខ្ញុំគិតថាវាមួយផ្នែកគឺដោយសារមានកន្លែងដើរលេងតិចតួចណាស់ដែលបើកនៅតំបន់ផ្សេងនៅក្នុងប្រទេសឬមិនអ៊ីចឹងទីកន្លែងទាំងនោះត្រជាក់ពេកឬកន្លែងទាំងនោះមិនបានបើក ហើយកន្លែងនោះត្រជាក់ខ្លាំងពេក"។

ក្រុមមន្រ្តីនិយាយថាហ្វូងមនុស្សវ័យក្មេងដែលកំពុងលុកលុយលើទីក្រុងឆ្នេរខ្សាច់នេះបានបង្កឱ្យមានការព្រួយបារម្ភពីព្រឹត្តិការណ៍ "ចម្លងរោគកូរ៉ូណាដ៏ធំ" ខណៈពួកអ្នកដើរលេងដែលស្រវឹងសឹងគ្រប់គ្នាបានវ៉ៃគ្នាពេញភោជនីយដ្ឋាននិងតាមដងផ្លូវ៕

-->
adverise with khmeread