adverise with khmeread Index

លួចរថយន្តជាវត្ថុតាងដឹកឈើប៉ូលិសឃាត់ខ្លួន២នាក់

    មណ្ឌលគិរី ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តមណ្ឌលគិរីនៅម៉ោង ០៧ ព្រឹកថ្ងៃទី១៧ ធ្នូឆ្នាំ២០១៥បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទលួចវត្ថុតាងលួចរថយន្តដឹកឈើ ដែលត្រូវសមត្ថកិច្ចចាប់យកទៅរក្សាទុកក្នុងមន្ទីរបរិស្ថាន ។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះយន់ យុទ្ធា ប្រុសអាយុ ២៩ ឆ្នាំជាម្ចាស់រថយន្តដែលបរិស្ថានចាប់និង២-ឈ្មោះកែវ សុវណ្ណរ៉ាភេទប្រុស អាយុ ២៥ ឆ្នាំ។ទាំងពីរនាក់រស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ  និងចាប់យកបាននូវរថយន្ត camryស្វិត០១គ្រឿង ។
    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនិតិវិធី ៕

adverise with khmeread

មតិយោបល់