adverise with khmeread Rng

ប្រសិន​បើក​ញ្ជឹ​ង​កកូន​របស់​អ្នកមាន​ស្នាម​ខ្មៅ​នេះ​កើតឡើង សូម​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម​!

    ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្មេងៗ​ដែល​ធាត់​ហួសប្រមាណ​មាន​ចំនួន​កើន​ឡើងជា​លំដាប់​។ នេះ​មានន័យថា មនុស្ស​វ័យក្មេង​ច្រើនឡើង​រួមទាំង​កូនក្មេង និងមនុ​ស្សវ័យ​ជំទង់ កំពុង​ប្រឈម​នឹង​នឹង​ការវិវឌ្ឍ​ទៅរក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។

​    ​នៅពេល Pantera មាន​អាយុ​ទើប ១៤ ឆ្នាំ នាង​បានចាប់ផ្តើម​ដឹង​ការពិត​ដោយផ្ទាល់ នៅពេល​សុខភាព​នាង​ចាប់ផ្តើម​ទ្រុឌទ្រោម​។ នាង​មាន​អារម្មណ៍ស្រេកទឹក​ឥត​ឈប់ និង​ចេះតែ​ឈឺក្បាល និង​ប្រែប្រួល​អារម្មណ៍​ធ្ងន់ធ្ងរ​។

​    ​ប៉ុន្តែ​មិន​អស់​ត្រឹមហ្នឹង​ទេ​។ Pantera ក៏​ចាប់​ផ្តើមចេញ​ស្នាម​ខ្មៅ​ចម្លែក​មួយ​នៅ​ក​ញ្ជឹ​ងក​ផងដែរ​។ ម្តាយ​មិនបាន​ចាប់អារម្មណ៍​ទេ​ដោយ​ស្មានតែ​កូនស្រី​មិនសូវងូតទឹក ប៉ុន្តែ​ការពិត​ត្រូវបាន​លាតត្រដាង​ពេលធ្វើ​រោគវិនិច្ឆ័យ​។

​    ​ខណៈ​មនុស្ស​ជាច្រើន​គិតថា​ស្នាម​ខ្មៅ​នេះ​គ្រាន់តែ​ជា​ក្អែល​ធូលី​ដី តែ​ការពិត​វា​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។ នៅពេល​ស្នាមខ្មៅ​នេះ​លេចឡើង​នៅ​ក​ញ្ជឹ​ងក ក្រុម​វេជ្ជបណ្ឌិត​និយាយថា វា​ជាស​ញ្ញា​ប្រាប់ថា​អាំង​ស៊ុយ​លីន​រាងកាយ​របស់​អ្នកធ្វើ​ការមិន​បានល្អ​ទេ​។ វា​អាចជា​សញ្ញា​នៃ​ជំងឺទឹកនោមផ្អែម​ប្រភេទ ២ ដែល​ប៉ះពាល់​ដល់​វិធី​ដែល​រាងកាយ​រំលាយ​ជាតិ​ស្ករ​។

​    ​ក្រៅពី​ក​ញ្ជឹ​ងក ស្នាម​ខ្មៅ​ជា​រង្វង់​ដែល​គេ​ហៅថា “Acanthosis Nigricans” នេះ​ក៏​ចេញ​នៅក្រោម​ក្លៀក ឬ ក្រលៀន​ផងដែរ​។

​    ​ដូច្នេះ​ប្រសិនបើ​មាតាបិតា​ទាំងឡាយ​សង្កេតឃើញ​កូន​មាន​ស្នាម​ខ្មៅ​ត្រង់ចំណុច​ដូច​រៀបរាប់​ខាងលើ​សូម​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ជាបន្ទាន់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់