ហ្វីលីពីនអំពាវនាវឱ្យចិនដកទូកនេសាទជាង២០០គ្រឿងចេញពីដែនទឹករបស់ខ្លួន

ហ្វីលីពីនបានអំពាវនាវឱ្យចិនដកនាវាជាង ២០០ គ្រឿងដែលខ្លួនចោទថាបានរំលោភចូលដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអាទិត្យទី២១មីនា។

រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយថា ទូកនេសាទចិនកំពុងរំលោភលើសិទ្ធិដែនសមុទ្រហ្វីលីពីន។

ហ្វីលីពីននិយាយថាទូកនេសាទទាំងនោះទំនងមិនមែនមកនេសាទទេ និង បើកបរដោយកងជីវពលសមុទ្រចិន។

កាលពី ៥ ឆ្នាំមុនតុលាការអន្តរជាតិបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិនលើដែនទឹក ៩០ ភាគរយ។

ប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាមសុទ្ធតែបានជំទាស់ទៅនឹងការទាមទាររបស់ចិនចំពោះសមុទ្រស្ទើរតែទាំងអស់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ ប៉ុន្តែភាពតានតឹងបានកើនឡើងជាលំដាប់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទីក្រុងប៉េកាំងបន្តទាមទារតំបន់ដែលគេស្គាល់ថា "ខ្សែបន្ទាត់ប្រាំបួនត្រេ" ហើយបានគាំទ្រការទាមទាររបស់ខ្លួនជាមួយការកសាងកោះសិប្បនិម្មិតនិងការល្បាតដោយពង្រីកវត្តមានយោធារបស់ខ្លួន ខណៈបន្តអះអាងថា ចេតនារបស់ខ្លួនគឺសន្តិភាព៕

-->
adverise with khmeread