ទីប្រឹក្សាត្រាំលាតត្រដាងថា ប៉ុន្មានខែទៀតអតីតប្រធានាធិបតីនឹងបង្កើតបណ្តាញសង្គមថ្មីដោយខ្លួនឯង

ទីប្រឹក្សាយូរអង្វែងរបស់លោកត្រាំ គឺលោក Jason Miller បានបង្ហើបឱ្យដឹងកាលពីថ្ងៃអាទិត្យទី២១មីនាថា លោកដូណាល់ត្រាំនឹងត្រឡប់មកលេងបណ្ដាញសង្គមវិញនៅប៉ុន្មានខែទៀតដោយការត្រឡប់មកវិញលើកនេះគឺជាមួយនឹងវេបសាយបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គាត់។

លោក Miller បាននិយាយក្នុងបទសម្ភាសន៍ជាមួយពិធីករ លោក Howard Kurtz របស់ទូរទស្សន៍ Fox News ក្នុងកម្មវិធី MediaBuzz នៅព្រឹកថ្ងៃអាទិត្យថា "ខ្ញុំគិតថាយើងនឹងឃើញលោកប្រធានាធិបតីត្រាំវិលត្រឡប់ទៅកាន់បណ្តាញសង្គមវិញប្រហែលជា ២ ឬ ៣ ខែទៀតជាមួយនឹងវេបសាយផ្ទាល់ខ្លួនរបស់លោក ហើយនេះគឺជាអ្វីដែលខ្ញុំគិតថានឹងល្បីខ្លាំងបំផុតនៅក្នុងបណ្តាញសង្គម"។

លោកបានបន្ថែមថាបណ្ដាញសង្គមថ្មីនេះនឹង "កំណត់ឡើងវិញនៅល្បែងដែលគេលេងលើបណ្តាញសង្គម"។

លោក Miller ដែលជានាយកសាលា SHW Partners និងជាអ្នកនាំពាក្យសម្រាប់យុទ្ធនាបោះឆ្នោតរបស់ត្រាំឆ្នាំ ២០២០ បានព្យាករណ៍ថាអតីតប្រធានាធិបតីនឹងទាក់ទាញអ្នកប្រើប្រាស់ថ្មីរាប់សិបលាននាក់ឱ្យមានវត្តមាននៅលើអ៊ីនធឺណេតរបស់លោក។

លោកត្រាំគឺជាអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដ៏ល្បីល្បាញមុននិងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានបិទគណនីរបស់គាត់និងហាមឃាត់គាត់ជាអចិន្ត្រៃយ៍មិនឱ្យប្រើប្រាស់ជាបន្ត បន្ទាប់ពីថ្ងៃទី ៦ ខែមករានៅពេលដែលអ្នកគាំទ្រត្រាំបានសម្រុកចូលអគារកាពីតូលសហរដ្ឋអាមេរិក៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread