ជនបរទេសម្នាក់ស្លាប់នៅមន្ទីរពេទ្យសង់ត្រាល់

ភ្នំពេញ ៖ មានករណីបុរសជនបរទេសម្នាក់បានស្លាប់ កើតឡើងថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១វេលាម៉ោង៥និង៣០នាទីព្រឹក នៅចំណុចបន្ទប់លេខ៥០៨ មន្ទីរពេទ្យសង់ត្រាល់ អគារលេខ៨២A  ផ្លូវលេខ១៥៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ AlKAHTNL MOHAMMOED ជនជាតិអារ៉ាប់ ភេទប្រុស អាយុ៦៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខT៣៦៣២៨៣ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលលេខ៦០អអឺ១ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។  

 តាមការបំភ្លឺរបស់ពីឈ្មោះ ទូច រ៉ាន់ ភេទស្រី អាយុ៤១ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជាមួយជនរងគ្រោះ លេខ៦០អឺ១ ផ្លូវ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ  ដែលត្រូវជាមិត្តស្រីជនរងគ្រោះបានឱ្យដឹងថា «មុនពេលកើតហេតុនៅថ្ងៃទី១៥មីនាឆ្នាំ២០២១ ជនរងគ្រោះឈឺក្នុងពោះអាចទ្រាំបាន។ លុះដល់ថ្ងៃទទី១៧ មីនា ឆ្នាំ២០២១ ម៉ោង៥ និង៣០នាទីល្ងាច ជនរងគ្រោះមានសភាពឈឺខ្លាំង នាងខ្ញុំនឹងមិត្តភក្តិគាត់ជាជនបរទេស ឈ្មោះ CHOUER MANSOUR បានទូរស័ព្ទហៅរថយន្តសង្រ្គោះមកយកគាត់ទៅព្យាបាលនៅមន្ទីរសង់ត្រាល់ »។

ស្ត្រីទូច វ៉ាន់ បន្តថា លុះដល់ថ្ងៃទី២២ មីនា ឆ្នាំ ២០២១ វេលាម៉ោង៥និង៣០នាទីព្រឹកលោកគ្រូពេទ្យបានប្រាប់ថា «គាត់ស្លាប់បាត់ទៅហើយ» ទើបលោកគ្រូពេទ្យរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ដើម្បីចុះពិនិត្យតែម្តង៕

-->
adverise with khmeread