Fred រងការប្រមាថបែបរើសអើងជាតិសាសន៍តាមបណ្តាញសង្គម បន្ទាប់ពីចាញ់ក្រុម Leicester

        ខ្សែបម្រើ Fred របស់ក្លឹប Manchester United ទទួលបានសារបែបប្រមាថនិងរើសអើងជាតិសាសន៍តាមបណ្តាញសង្គម បន្ទាប់ពីក្រុមបិសាចក្រហមប្រកួតចាញ់ក្រុម Leicester នៅវគ្គ៨ក្រុមចុងក្រោយដណ្តើមពាន FA Cup កាលពីយប់ថ្ងៃអាទិត្យ។

        នៅលើប្រអប់បញ្ចេញមតិលើបណ្តាញសង្គម Instagram របស់ខ្សែបម្រើរូបនេះ មានការផ្ញើសារដោយដាក់រូបសត្វស្វាផងដែរ បន្ទាប់ពីបរាជ័យនេះ។ ការបញ្ចេញយោ បល់ផ្សេងទៀតបង្ហាញការឌឺដងដាក់កីឡាករប្រេស៊ីលរូបនេះ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត។

        Fred ជួបរឿងអាក្រក់បំផុតមួយក្នុងការប្រកួតជាមួយក្រុម Manchester United ដោយមានការលំបាកនៅពេលស្ថិតក្រោមសម្ពាធពីក្រុម Leicester ខណៈក្រុមនេះបានបង្ហាញប្រៀបឈ្នះក្នុងការប្រកួតនេះ។

        កីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវបានស្តីបន្ទោសដោយសារតែភ្លាត់ស្នៀតធ្វើឲ្យក្រុម Leicester មានឱកាសរកបាន១គ្រាប់មុន បន្ទាប់ពីបញ្ជូនបាល់ថយក្រោយទៅឲ្យអ្នក ចាំទី ប៉ុន្តែត្រូវកីឡាករ Kelechi Iheanacho ដណ្តើមបានមុនអ្នកចាំទី Dean Henderson ហើយទាត់បញ្ចូលទីតែម្តង៕

-->
adverise with khmeread