លោក Jose Mourinho នៅតែមានមន្ទិលជុំវិញការប្តេជ្ញាចិត្តរបស់កីឡាករ

        ជាថ្មីម្តងទៀតលោក Jose Mourinho ចោទសួរអំពីការប្តេជ្ញាចិត្តរបស់កីឡាករមួយចំនួនក្នុងចំណោមកីឡាករឆ្នើមរបស់ក្លឹប Tottenham ខណៈលោកព្រមានថា ជ័យជម្នះលើក្រុម Aston Villa នឹងមិនអាចធ្វើឲ្យរបួសចាស់ជាសះស្បើយបានទេ បន្ទាប់ពីចាញ់ក្រុមអន់ Dinamo Zagreb ។

        គ្រាប់បាល់ដំបូងរបស់កីឡាករ Carlos Vinicius នៅក្របខណ្ឌ Premier League និងគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Harry Kane នៅតង់ទី២ បានបង្ហាញពីភាពត្រឹមត្រូវរបស់លោក Mourinho ក្នុងការសម្រេចចិត្តផ្លាស់ប្តូរក្រុមជម្រើសរបស់ក្លឹប Spurs ប៉ុន្តែជ័យជម្នះដែលបានជួយពួកគេកាត់បន្ថយគម្លាតពីក្រុមកំពូលទាំងបួនមកត្រឹម៣ពិន្ទុនោះ មិនទាន់គ្រប់គ្រាន់ទេ ដើម្បីធ្វើឲ្យស្មារតីរឹងមាំដូចដើមនោះទេ។

        ដោយដឹងខ្លួនថា ស្ថិតនៅក្រោមការតាមដានពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើមិនបានល្អនៅក្របខណ្ឌ Europa League លោក Jose Mourinho បាននិយាយថា "ហេតុការ ណ៍កាលពីថ្ងៃព្រហស្បតិ៍នឹងក្លាយជាស្លាកស្នាមយូរអង្វែង។ វានឹងមិនរលុបបាត់តាម រយៈជ័យជម្នះនេះទេ"។

        លោកបន្តថា "នៅពេលនេះ បាល់ទាត់មិនងាយស្រួលទេ ទាក់ទិនរឿងទាំងនេះ ។ ភាពអាត្មានិយមនៅតែកើតមាន ការចាប់អារម្មណ៍របស់សាធារណជននៅជុំវិញ ហើយភ្នាក់ងារក៏នៅជុំវិញ។ យើងត្រូវការពេលវេលា ដើម្បីអភិវឌ្ឍអារម្មណ៍របស់ក្រុមទាំងមូល"៕

-->
adverise with khmeread