គ្រូពេទ្យឯកទេសសួតបង្ហាញការតក់ស្លុតចំពោះភាពកាចសាហាវរបស់មេរោគកូវីដបំលែងខ្លួនថ្មី ស៊ីសួតឡើងសុះគួរឱ្យខ្លាចជាទីបំផុត

ខណៈកូវីដ១៩កំពុងផ្ទុះនៅកម្ពុជា សាស្ត្រាចារ្យនិងជាគ្រពេទ្យឯកទេសសួតម្នាក់បានបង្ហាញពីក្តីបារម្ភនិងក្តីរន្ធត់ចំពោះភាពកាចសាហាវរបស់មេរោគបំលែងខ្លួនថ្មី ដែលស៊ីសួតសុះគ្មានសល់ទាំងសងខាង។ 

យោងតាមលោកវ៉ាន់ មិច ជាសាស្ត្រាចារ្យមហាបរិញ្ញា ដែលមានឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសរសេរបង្ហោះលើហ្វេសប៊ុកកាលពីយប់ថ្ងៃចន្ទទី២២មីនាយ៉ាងដូច្នេះ ៖ 

"មានបទពិសោធន៌ជាង1ឆ្នាំក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាចឬតក់ស្លុតឡើយ ។ តែក្នុង1ខែចុងក្រោយនេះចាប់ពី 20 កុម្ភៈ 2021 ខ្ញុំមានអារម្មណ៏ភ័យខ្លាច និងព្រួយបារម្យណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ2ទៅ5ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង ។ រូបភាពសួតត្រូវបានមេរោគស៊ីសុះសាច់ដ៏គួអោយខ្លាច ។ គ្មាននណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាតតាមប្រសាសន៌របស់សម្តេច គឺ 3កុំ 3ការពារទេទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ។
សូមបួងសួងដល់ព្រះ និងវត្ថុស័កសិទ្ធក្នុងលោកជួយតាមថែររក្សាដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំនិងខ្លួនខ្ញុំផ្ទាល់បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះសាបរលុតចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ"៕ 

រូបខ្មៅៗគឺជាខ្យល់ដង្ហើម

-->
adverise with khmeread