កីឡាការិនីអែលសាល់វ៉ាឌ័រម្នាក់កំពុងហាត់ជិះស្គីលើរលកសម្រាប់ត្រៀមអូឡាំពិកនៅជប៉ុន ត្រូវរន្ទះបាញ់ស្លាប់

នាង Katherine Diaz ជាអ្នកជិះស្គីលើរលកដែលមានភាពជឿជាក់ខ្ពស់មកពីប្រទេសអែលសាវ៉ាឌ័របានស្លាប់ បន្ទាប់ពីត្រូវរន្ទះបាញ់ពេលនាងកំពុងហ្វឹកហាត់។

នារីអាយុ ២២ ឆ្នាំទើបតែចាប់ផ្តើមហ្វឹកហាត់កាលពីថ្ងៃសុក្រទី ១៩ ខែមីនាក្បែរផ្ទះរបស់នាងនៅទីក្រុង El Tunco។ ភ្លាមៗបន្ទាប់ពីចូលទៅក្នុងទឹកនាងក៏ត្រូវរន្ទះបាញ់។

សេវាកម្មសង្គ្រោះបន្ទាន់បានមកកន្លែងកើតហេតុហើយព្យាយាមជួយនាងប៉ុន្តែនាងបានស្លាប់នៅលើឆ្នេរ។ យោងតាមកាសែតកីឡាអេស៉្បាញ AS អ្នកស្រុកមានការភ្ញាក់ផ្អើលដោយការផ្លាស់ប្តូរអាកាសធាតុ ដោយពន្យល់ថា មេឃស្រឡះ ហើយបែរជាមានព្យុះដែលមិនរំពឹងទុកជាមុន ដែលហាក់ដូចជាមិនមានអាំងតង់ស៊ីតេអគ្គិសនីច្រើនទេ។

យោងតាមរបាយការណ៍សារព័ត៌មាន The Guardian បានឱ្យដឹងថា នាង Diaz បានធ្វើការហ្វឹកហាត់មុនពេលប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ ISA World Surf Games នៅ El Salvador ក្នុងខែឧសភានេះ ដែលក្នុងនោះនាងនឹងតស៊ូដើម្បីដណ្តើមយកកៅអីទៅប្រកួតជម្រុះក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ៕

-->
adverise with khmeread