adverise with khmeread Screenshot 3112

លោកយាយ​អាយុ ៩០ មាន​ផ្ទៃពោះ​បន្ទាប់ពី​បួងសួង​ព្រះ​!!

    ​លោកយាយ Margaret Allen បាន​ចិញ្ចឹម​បីបាច់​កូន​ចំនួន ១៤ នាក់​ដោយ​ខ្លួនឯង ប៉ុន្តែ​គ្មាន​កូន​ណា​ម្នាក់​អាច​ផលិត​ចៅ​ម្នាក់​ឱ្យ​គាត់​បានទេ​។ លោកយាយ​រូបនេះ​មកពី​តំបន់ Boone County រដ្ឋ West Virginia របស់​អាមេរិក​។

​    ​លោកយាយ​បាន​ប្រាប់​វេ​ប​សាយ smhwtfnews.com កាលពី​ថ្ងៃទី ២ មេសា​ថា "​ខ្ញុំ​មិនដឹង​ពី​មូល​ហេតុដែល​កូនបង្កើត​ខ្ញុំ​មិន​ព្រមយក​កូន​នោះទេ​។ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​តែងតែ​ឆ្លើយតប​ជាមួយនឹង​ការ​បួស​សួង​របស់ខ្ញុំ ហើយ​ទោះ​នៅ​វ័យ​របស់ខ្ញុំ​ពួក​វេជ្ជបណ្ឌិត​និយាយថា​ខ្ញុំ​មិនអាច​មានកូន ប៉ុន្តែ​ពួកគេ​យល់​ខុស​ហើយ​។ ខ្ញុំ​បាន​បួងសួង​គ្រប់គ្រាន់​ហើយ ដូច្នេះ​ព្រះ​នឹង​ផ្តល់​ចៅ​មួយ​ឱ្យ​ខ្ញុំ​។ ខ្ញុំ​ចង់​បានន័យថា កូន​របស់ខ្ញុំ ដែល​ខ្ញុំ​នឹង​ចាត់​ទុកដូចជា​ចៅ​"​។

​    ​Margaret Allen ក្រោក​រាល់​ព្រឹក​ម៉ោង ៣ និង​បួស​សួង​ព្រះ ១៤ ម៉ោង​ជាប់​គ្នា​ដើម្បីឱ្យ​ព្រះ​ដាក់​កូន​មួយ​នៅក្នុង​ពោះ​របស់គាត់​។ នៅពេល​បួងសួង​ចប់ លោកយាយ​អាយុ ៩០ រូបនេះ​បាន​ទៅ​ពិសា​អាហារ​ពេល​ល្ងាច​មើល​ទូរទស្សន៍ ហើយ​បន្ទាប់មក​ឡើង​គ្រែ "​រួមដំណេក​" ពេលយប់​ជាមួយ​បុរស​អាយុ ២២ ឆ្នាំ​ម្នាក់ ដែល​គាត់​បានជ្រើសរើស​ឱ្យ​ក្លាយជា​ឪពុក​របស់​កូន​នេះ​។

​    ​លោកយាយ Angie Dickson មិត្តភក្តិ​លោកយាយ Margaret បាន​និយាយថា លោកយាយ​នេះ​ពូកែ​ប្តេជ្ញាចិត្ត​ណាស់ ពោល​ប្រៀប​បី​ដូចជា​កីឡាករ​យ៉ាង​អ៊ីចឹង​។ Angie Dickson បន្តទៀតថា "​នៅពេល​គាត់ (Margaret) កំណត់​គោលដៅ​ក្នុង​ខួរក្បាល​គាត់​ហើយ​នោះ គាត់​នឹង​មិនដែល​បញ្ឈប់​នោះឡើយ​ដរាបណា​ទទួលបាន​ជោគជ័យ​។ គាត់​ថែមទាំង​បាន​បួងសួង​សុំឱ្យ​បុរស​ខ្ទើយ​ម្នាក់​លេចចេញ​ពី​ទីក្រុង ហើយ​ពួកគេ​ទីបំផុត​ក៏​បង្ហាញខ្លួន​មែន​។ គាត់​គឺជា​មនុស្ស​អព្ភូតហេតុ​។ ព្រះ​នឹង​ប្រទាន​កូន​ដល់​គាត់​"​។

​    ​ក្រោយ​បួងសួង​អស់​រាប់​ឆ្នាំ ឥឡូវ​លោកយាយ Margaret មាន​ផ្ទៃពោះ ៥ ខែ​ហើយ​។ លោកយាយ​គ្រោង​ដាក់ឈ្មោះ​កូន​នេះ​ថា “Miracle” (​អព្ភូតហេតុ​)​។

​    ​ប្រសិនបើ​លោកអ្នក​មិនមែនជា​មនុស្ស​ជឿ​លើ​ក្មេង​អព្ភូត​ហេតុនេះ​ទេ​សូម​រក​នឹក​ឈ្មោះ​លោកយាយ Sarah អាយុ ៩០ និង​ស្វាមី Abraham អាយុ ១០០ នៅពេល​ពួកគេ​មានកូន​ដំបូង​...​ដោយសារតែ​ការ​បួងសួង​នេះដែរ​៕

adverise with khmeread
ប្រភព៖ smhwtfnews.com

អ្នកនឹងចូលចិត្ត

មតិយោបល់