ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ១០ នាក់នៅផ្សារលក់គ្រឿងទេសមួយក្នុងសហរដ្ឋអាមេរិក

ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស១០នាក់រួមមានមន្ត្រីប៉ូលិសម្នាក់នៅហាងលក់គ្រឿងទេសមួយកន្លែងក្នុងរដ្ឋ Colorado កាលពីថ្ងៃចន្ទ (ព្រឹកថ្ងៃអង្គារនៅកម្ពុជា) ខណៈដែលវីដេអូបង្ហាញបុរសជាប់ខ្នោះម្នាក់ប្រឡាក់ដោយឈាម និងអ្នកដើរផ្សាររងរបួសដេករដូករណែលនៅខាងក្នុងនិងខាងក្រៅផ្សារទំនើប។

ឧបទ្ទវហេតុនេះបានកើតឡើងនៅមុនម៉ោង ៣ រសៀលម៉ោងក្នុងស្រុកនៅហាងលក់គ្រឿងទេស King Soopers ដែលមានទីតាំងនៅផ្លូវ 3600 Table Mesa Drive ។

អភិបាលក្រុង Boulder លោក Maris Herold បានកំណត់អត្តសញ្ញាណមន្រ្តីប៉ូលិសដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនោះគឺលោក Eric Talley អាយុ ៥១ ឆ្នាំ។ អាជ្ញាធរមិនបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះទេ។ អត្តសញ្ញាណជនរងគ្រោះ ៩ នាក់ផ្សេងទៀតមិនត្រូវបានបង្ហាញឱ្យដឹងទេ ខណៈប៉ូលិសកំពុងជូនដំណឹងដល់សមាជិកគ្រួសាររបស់ពួកគេ។

លោក Herold ដែលហៅសកម្មភាពរបស់ Talley ថាជាវីរជនបាននិយាយថា គាត់ជាមនុស្សដំបូងគេនៅពេលដែលគាត់ត្រូវគេបាញ់សម្លាប់។ Talley បាននៅជាមួយនាយកដ្ឋានប៉ូលិស Boulder ចាប់តាំងពីឆ្នាំ ២០១០ ។

បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតពីចេតនានៅពីក្រោយការបាញ់ប្រហារនេះ៕

-->
adverise with khmeread