ជាន់គ្នាស្លាប់ស្ត្រីម្នាក់និងក្មេង៤នាក់នៅតង់ហ្សានី ខណៈប្រជាជននាំគ្នាកាន់ទុក្ខអតីតប្រធានាធិបតី

ប៉ូលិសបានប្រាប់ BBC កាលពីថ្ងៃចន្ទទី២២មីនាថា ស្ត្រីម្នាក់និងកូន ៤ នាក់បានស្លាប់បន្ទាប់ពីការរត់ជាន់គ្នានៅពេលជនជាតិតង់ហ្សានីកាន់ទុក្ខអតីតប្រធានាធិបតី John Magufuli ។

របាយការណ៍ខ្លះនិយាយថា ចំនួនអ្នកស្លាប់អាចមានដល់ ៤០ នាក់ប៉ុន្តែក្រុមមន្រ្តីមិនបានបញ្ជាក់ពីរឿងនេះទេ។

មនុស្សរាប់ម៉ឺននាក់បានសម្រុកទៅពហុកីឡាដ្ឋានមួយក្នុងទីក្រុង Dar es Salaam ដើម្បីកាន់ទុក្ខសពអតីតប្រធានាធិបតី។

ដោយមានរហស្សនាមថា "អាប៊ុលឈូសដី" លោក Magufuli មានភាពល្បីល្បាញក្នុងចំណោមប្រជាជនតង់ហ្សានីចំពោះស្ទីលដឹកនាំពោរពេញដោយសុភគវិនិច្ឆ័យរបស់គាត់។

ទោះយ៉ាងណា ក្រុមអ្នករិះគន់បានចោទប្រកាន់លោកថាជាជនផ្តាច់ការនិងបង្ក្រាបលើក្រុមប្រឆាំង។

គាត់ក៏សម្រាលស្ថានការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ និងបញ្ឈប់ចំនួនករណីឆ្លងនិងស្លាប់របស់ប្រទេសបានជោគជ័យដែរ។ អ្នកនយោបាយប្រឆាំងនិយាយថាលោក Magufuli បានស្លាប់ដោយសារកូវីដ១៩ ប៉ុន្តែនេះមិនត្រូវបានបញ្ជាក់ទេ៕

-->
adverise with khmeread