ឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២៧​កញ្ចប់នៅស្រុកកំពង់សីលា

ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសស្រុកកំពង់សីលា បានចុះបង្ក្រាបករណីជួញដូរកាន់កាប់រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅលើផ្លូវជាតិ៤​ ក្នុងភូមិចំការហ្លួង​ ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុដោយឃាត់ខ្លួនម្នាក់ នៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង៥ និង៤០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឆែ​ លីហួត​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន​ភូមិផ្សារត្រពាំងក្រឡឹង​ ឃុំ​គីរីវន្ត​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ វត្ថុតាងដកហូតបាន​ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៧​កញ្ចប់ (ម្ភៃប្រាំពីរកញ្ចប់) និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសស្រុកកំពង់សីលា បន្តតាមនីតិវិធី៕

-->
adverise with khmeread