ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកស្នួល

ក្រចេះ ៖ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការប៉ូលិសស្រុក នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ បានចុះស្រាវជ្រាវបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវលំទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះដោយ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឈាន ប៊ុនណា អាយុ៣១ឆ្នាំ រស់នៅចំណុចខាងលើ។ ដកហូកបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន០៨ កញ្ចប់ (០២កញ្ចប់ធំ និង ០៦កញ្ចប់មធ្យម) ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់,ជួញដូរជាច្រើនសម្រាប់ និងម៉ូតូម៉ាកយ៉ាម៉ាហាអិចសៃទ័រ Yamaha Exciter ពណ៌ខៀវ បិតស្គត់ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្នួលបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread