កម្មករប្រមូលសម្រាមម្នាក់ របួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ ខណៈកំពុងបំពេញការងារនៅស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីកម្មករប្រមូលសម្រាមម្នាក់ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ ខណៈកំពុងប្រមូល សំរាមលើកដាក់លើដាក់លើរថយន្តសំរាមហើយរថយន្តកំពុងកៀបសំរាមហើយក៏ជ្រុលកៀបដាច់ដៃតែម្តង កើតឡើងកាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២២មីនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ជិតប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចនិយាយថា កម្មករប្រមូលសំរាមឈ្មោះទួច ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ ​បន្ទាប់ពីកម្មកររួបនោះបាន និងកំពុងបំពេញការងារប្រមូលសំរាមលើកដាក់លើដាក់លើរថយន្តសំរាម ហើយរថយន្តកំពុងកៀបសំរាមហើយក៏ជ្រុលកៀបដាច់ដៃតែម្តង។ ជនរងគ្រោះត្រូវបានសង្គ្រោះភ្លាមៗនៅឃ្លីនិចវាលរេញព្យាបាល ៕


 

-->
adverise with khmeread