adverise with khmeread Feeling lucky 768x427

តើ​មាន​ដឹង​ទេ​ថា​ប៊ូ​តុង I'm Feeling Lucky ធ្វើឱ្យ Google ខាត​ដល់​ត​ម្រិ​ត​ណា​?

​    ​ប៊ូ​តុង I'm Feeling Lucky ដែល​បង្ហាញ​លើ Google.com អនុញ្ញាតឱ្យ​អ្នក​ជ្រែកចូល​ទៅកាន់​ពិភព​នៃ Ex-Doodle ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន Google ប៉ុន្ដែ​សម្រាប់​ប៊ូ​តុង​នេះ​ត្រូវគេ​ដាក់ឱ្យ​ប្រើ​ក្នុង​គោលបំណង​ផ្សេង​។​

​    ​ប៊ូ​តុង I'm Feeling Lucky របស់ Google បាន​ស្ថិត​នៅទីនេះ​តាំង​ពីថ្ងៃ​បង្កើត Google ដំបូង​មកម្ល៉េះ នៅពេល​ក្រុមហ៊ុន​ស្ថិតនៅ​តំបន់ Moutain View នេះ បានចាប់ផ្ដើម​ជា​ក្រុមហ៊ុន​តូច​មួយ​បង្កើត​ដោយ​មនុស្ស​កាន់​សញ្ញាបត្រ​បណ្ឌិត​ពីរ​នាក់​។ ហើយ​ក្នុងចំណោម​ពួកយើង​ប្រហែល​បានគិត​អំពី​គោលបំណង​នៃ​ប៊ូល​តុង​នេះ ប៉ុន្ដែ​មិនដែល​បាន​ចុច​លើ​វា​បាន​ម្ដងណា​ឡើយ​។​

​    ​គេ​ប្រើ​ប៊ូល​តុង​នេះ​សម្រាប់​ស្វែងរក​អ្វីមួយ​ដែល​ចង់រក​ជាមួយនឹង​ការ​ចុច​ស្វែងរក​លើ​ប៊ូ​តុង I'm Feeling Lucky បន្ទាប់មក Google នឹង​ផ្ដល់ឱ្យ​អ្នក​នូវ​លីង​ល្អ​បំផុត​ចេញ​នៅ​ដើម​ទំព័រមុខ​ដែល​ទាក់ទង​នឹង​ពាក្យ​គន្លឹះ​ដែល​អ្នក​កំពុង​ស្វែងរក​។​

​    ​វា​ជា​សំណាង​នៃ​អ្នកប្រើប្រាស់​ដែលមាន​តែមួយ​ភាគរយ​ប៉ុណ្ណោះ​ដែល​ស្វែងរក​ជាមួយនឹង​ប៊ូល​តុង I'm Feeling Lucky ផ្ទុយទៅវិញ​ចំនួន​នេះ​មិន​សំណាងល្អ​សម្រាប់ Google ឡើយ​។​

​    ​ក្នុង​ឆ្នាំ​២០០៧ អ្នកវិភាគ​ឈ្មោះ Tom Chavez បានបង្ហាញ​ការសិក្សា​របស់គាត់​ថា Google បាន​ខាត ១១០​លាន​ដុល្លារ​មួយឆ្នាំ​ដោយសារតែ​ប៊ូល​តុង I'm Feeling Lucky ពុំ​សូវ​មាន​អ្នក​ចុច​ដើម្បី​ស្វែងរក​ពាក្យ​គន្លឹះ​។

​    ​គួរឱ្យ​ស្តាយ​ដោយសារតែ​លោកអ្នក​គ្រាន់តែ​វា​អក្សរ​មួយ​តួ​ចូល​ភ្លាម​វា​នឹង​លោត​ចូលទៅ Google Search ដោយ​ស្វ័យប្រវត្តិ និង​មិនបាន​ទុក​ឱកាស​ឱ្យ​លោកអ្នក​ចុច​លើ I'm Feeling Lucky ដើម្បី​ស្វែងរក​ពាក្យ​គន្លឹះ​នោះទេ​។ ដើម្បី​កុំឱ្យ​វា​លោត Google Search លោកអ្នក​អាចអនុវត្ត​តាម​វិធី​ខាងក្រោម​៖

​    ​- ចុច​លើ Setting នៅ​កែង​ស្តាំ​ខាងក្រោម​នៃ​វេ​ប​សាយ Google.com​។​
​    ​- ចុច​លើ Search Settings​។​
​    ​- ចុច​លើ Never show instant results​។​
​    ​- បន្ទាប់មក​ចុច​លើ​ពាក្យ Ok ជាការ​ស្រេច​។​
​    ​- ដើម្បី​វិល​ទៅ​សភាព​ដើម​វិញ​សូម​ចុច​លើ​ពាក្យ Always show instant results៕

adverise with khmeread
ប្រភព៖ spytech

អ្នកនឹងចូលចិត្ត

មតិយោបល់