ទាហានថៃកំពុងបង្ហាត់ក្មេងៗឱ្យចេះក្រាបលូនក្រែងមានការប្រយុទ្ធគ្នានៅទឹកដីភូមា

កងល្បាតតាមព្រំដែនភាគពាយព្យប្រទេសថៃបានបណ្តុះបណ្តាលក្មេងៗឱ្យចេះក្រាប លូន និងរកកន្លែងជ្រកការពារគ្រាប់ ត្រៀមសម្រាប់ការប្រយុទ្ធគ្នា ប្រសិនបើមានការប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ានិងកងទ័ពជនជាតិភាគតិច។

សិស្សសាលាបឋមសិក្សាក្នុងខេត្ត Mae Hong Son បានធ្វើសមយុទ្ធជម្លៀសខ្លួនកាលពីចុងសប្តាហ៍មុននិងដាក់ពួកគេឱ្យប្រុងជើងការសម្រាប់ការប៉ះទង្គិចគ្នា ខណៈការប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាបានកើនឡើងបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ និងការប្រើប្រាស់កម្លាំងដ៏សាហាវប្រឆាំងនឹងបាតុករ។

វីដេអូបានបង្ហាញសិស្សកំពុងដើរតាមបណ្តោយផ្លូវបន្ទាប់មកបានក្រាបលើទីធ្លាសាលាតាមបញ្ជារបស់អនុរក្សក្នុងឯកសណ្ឋាន ដែលបង្ហាញពីបច្ចេកទេសដើម្បីរក្សាសុវត្ថិភាពពីការបាញ់ផ្លោង។

ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាង២០ក្រុមកំពុងធ្វើសកម្មភាពនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ខណៈដែលសហភាពជាតិការ៉ែនដែលជាក្រុមលេចធ្លោជាងគេបានប្តេជ្ញាគាំទ្រចលនាតស៊ូ។

យោងតាមផែនការដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថាអាជ្ញាធរថៃកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងនៃជនភៀសខ្លួននិងបានកំណត់តំបន់ជាច្រើនដើម្បីផ្តល់ជម្រកដល់ប្រជាជនជាង ៤៣.០០០ នាក់នៅក្នុងស្រុក Mae Sot៕

-->
adverise with khmeread