ថ្មីចែស! លាក់មាសក្រោមសក់ក្លែងក្លាយ ដើម្បីបន្លំភ្នែកប៉ូលិស តែនៅតែភ្លាត់ស្នៀត

នេះគឺជាគ្រាដែលបុរសពីរនាក់ត្រូវគេចាប់ថារត់ពន្ធមាសនិងប្រាក់ចូលទៅក្នុងអាកាសយានដ្ឋានមួយនៅក្រោមសក់ក្លែងក្លាយរបស់ពួកគេ។

ជនសង្ស័យឈ្មោះ Magroob Akbarali និង Zubair Hassan Rafiyutheen ត្រូវបានឃាត់ខ្លួន ខណៈពេលចាកចេញពីអាកាសយានដ្ឋានកាលពីថ្ងៃអាទិត្យដោយសារតែស្ទីលម៉ូតសក់គួរឱ្យសង្ស័យរបស់ពួកគេ។

ភ្លាមៗនោះក្រុមមន្រ្តីបានរកឃើញថាពួកគេបានពាក់សក់ក្លែងក្លាយដើម្បីលាក់មាសបន្ទះចំនួន ២ ដែលមានទម្ងន់ ៦៩៨ ក្រាម។

ក្នុងវីដេអូនោះគេអាចឃើញមន្ត្រីកំពុងបកសក់ក្លែងក្លាយដើម្បីបង្ហាញកញ្ចប់ខ្មៅពោរពេញទៅដោយលុយនិងមាសដែលបិតជាប់នឹងស្បែកក្បាលរបស់គេ។

មាសក៏ត្រូវបានរកឃើញពីស្រោមជើងនិងរន្ធគូថរបស់ពួកគេផងដែរ។

សាច់ប្រាក់រួមជាមួយមាសនិងរបស់របរខុសច្បាប់ដទៃទៀតត្រូវបានយកដាក់លើបញ្ជរ ខណៈជនរត់ពន្ធមាសមើលទៅវាទាំងក្តីអាម៉ាស់។

អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានបន្ទាប់ពីបានទៅដល់ទីក្រុងឈិនណៃប្រទេសឥណ្ឌាពីទីក្រុងឌូបៃ។

មន្រ្តីគយព្រលានយន្តហោះបានរឹបអូសមាសនិងរូបិយប័ណ្ណបរទេសដែលមានតម្លៃសរុប ៣៨២.៩៤៣ ដុល្លារពីអាកាសយានដ្ឋានអន្តរជាតិឈិនណៃភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី ២១ ខែមីនា៕

 

-->
adverise with khmeread