ដុកទ័រស្រីអេហ្ស៊ីបអាយុ ៣៤ ឆ្នាំត្រូវគេវាយទម្លាក់ពីលើផ្ទះ ៦ ជាន់សម្លាប់ចោល គ្រាន់តែបបួលមិត្តរួមការងារជាមនុស្សប្រុសមកលេងផ្ទះនាង

វេជ្ជបណ្ឌិតស្រីម្នាក់ត្រូវបានវាយនិងបោះទម្លាក់ពីផ្ទះល្វែងរបស់នាងនៅប្រទេសអេហ្ស៊ីបនៅក្នុងអ្វីដែលគេហៅថាការសម្លាប់ដើម្បីកិត្តិយស បន្ទាប់ពីនាងបានអញ្ជើញមិត្តរួមការងារជាបុរសម្នាក់មកលេងផ្ទះនាង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារទី២៣មីនាថា ស្ត្រីអាយុ ៣៤ ឆ្នាំដែលគេមិនបង្ហាញអត្តសញ្ញាណជាសាធារណៈនោះ បានធ្លាក់ពីលើផ្ទះរបស់នាងនៅយ៉រជាន់ទី៦កាលពី ២ សប្តាហ៍មុន។

បុរសបីនាក់ ដែលម្ចាស់ផ្ទះជួល អ្នកយាមទ្វារ និង អ្នកជិតខាងរបស់នាង ត្រូវបានចាប់ខ្លួនក្នុងពេលស៊ើបអង្កេតលើការស្លាប់របស់នាង។

បុរសទាំងបីត្រូវបានចោទប្រកាន់ថាលួចចូលក្នុងផ្ទះល្វែងរបស់គេនិងវាយធ្វើបាបនាង ដោយសារតែនាងបានចំណាយពេលតែម្នាក់ឯងជាមួយមិត្តរួមការងារជាបុរស។

ក្រមសង្គមតឹងរ៉ឹងនៅក្នុងប្រទេសអេហ្ស៊ីបមានន័យថាវាត្រូវបានចាត់ទុកជាក្តីអាម៉ាស់សម្រាប់ស្ត្រីដែលនៅម្នាក់ឯងនៅជាមួយបុរសដែលមិនទាក់ទងគ្នា ទោះបីជាច្បាប់មិនបានហាមឃាត់ការសម្លាប់ដើម្បីកិត្តិយសនេះក៏ដោយ។

យោងតាមសារព័ត៌មាន The New Arab បានឱ្យដឹងថា បុរសទាំងនោះនៅមិនទាន់ត្រូវបានចោទប្រកាន់ផ្លូវការនៅឡើយទេ ខណៈប៉ូលិសកំពុងបន្តស៊ើបអង្កេតលើករណីនេះ៕

-->
adverise with khmeread