ប៊ីលហ្គេតគ្រោងយកដីសបាចនៅស្រទាប់ទីពីររបស់បរិយាកាសផែនដីដើម្បីទប់នឹងបម្រែបម្រួលអាកាសធាតុ

គម្រោងសាកល្បងលើកដំបូងដោយការបាចដីសរាប់លានតោនចូលទៅក្នុងស្រទាប់ Stratosphere របស់ផែនដី(ស្រទាប់ទី២របស់ផែនដី) ក្នុងគោលបំណងដើម្បីធ្វើឱ្យពន្លឺព្រះអាទិត្យស្រអាប់និងធ្វើឱ្យត្រជាក់ដល់ផែនដី អាចនឹងកើតឡើងនៅខែមិថុនា។

អ្នកជំនាញនៃសាកលវិទ្យាល័យ Harvard នឹងធ្វើការសាកល្បងប្រព័ន្ធនេះដោយបញ្ជូនបាឡុងដ៏ធំមួយឡើងទៅកម្ពស់ ១៩គីឡូម៉ែត្រពីលើទីក្រុង Kiruna របស់ស៊ុយអ៊ែត ហើយឱ្យវាទម្លាក់ដីស ២ គីឡូក្រាមចូលទៅក្នុងស្រទាប់ផែនដី។

គោលបំណងនៃបេសកកម្មដែលមានតម្លៃប្រមាណ ៣ លានដុល្លារដែលគាំទ្រដោយមហាសេដ្ឋីប៊ីលហ្គេត គឺដើម្បីឱ្យដីសធ្វើជាចំណាំងផ្លាតពន្លឺកាំរស្មីព្រះអាទិត្យ ដោយបញ្ឈប់វាពីការជ្រៀតចូលមកផ្ទៃផែនដី និងធ្វើឱ្យផែនដីត្រជាក់។

គំនិតនេះត្រូវបានរិះគន់យ៉ាងខ្លាំងចាប់តាំងពីវាត្រូវបានបង្កើតឡើង ដោយនាយកគម្រោងលោក Frank Keutsch ថែមទាំងបានហៅតម្រូវការនៃទំហំវិស្វកម្មភូមិសាស្ត្រនេះថា "គួរឱ្យខ្លាច" ទៀតផង។

ហើយអ្នកជំនាញបានព្រមានថាបច្ចេកទេសមិនធម្មតានេះអាចបង្កអន្តរាយដល់ប្រព័ន្ធអាកាសធាតុតាមរបៀបដែលគ្មាននរណាម្នាក់អាចទស្សន៍ទាយបាន។

ដោយមានការគាំទ្រពីម្ចាស់ជំនួយឯកជនមួយចំនួនរួមទាំងលោកហ្គេត បេសកកម្មសាកល្បងកំពុងចាប់ផ្តើមនៅប្រទេសស៊ុយអែត ព្រោះពួកគេអាចផ្តល់ការបាញ់បង្ហោះបាឡុងនៅចុងរដូវក្តៅនេះ។

បាឡុងសាកល្បងនឹងលើកឧបករណ៍វិទ្យាសាស្ត្រ ៦០០ គីឡូក្រាម ឡើងទៅកម្ពស់១៩គីឡូម៉ែត្រពីលើផ្ទៃដីនៃទីប្រជុំជនតំបន់អាក់ទិក ហើយបើវាដំណើរការល្អ ដីសប្រហែល ២ គីឡូក្រាមនឹងត្រូវបាច។

ក្រៅពីការធ្វើតេស្ដសាកល្បងដីសពីរគីឡូនោះ គេក៏ចង់ដឹងផងដែរថាដីសនឹងប្រតិកម្មបែបណានៅក្នុងស្រទាប់ទី២របស់ផែនដី៕

 

-->
adverise with khmeread