នាយករដ្ឋមន្ត្រីប៉ាគីស្ថាននិងភរិយាឆ្លងកូវីដ១៩

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan និងភរិយា Bushra Bibi បានធ្វើតេស្តវិជ្ជមានកូវីដ១៩ និងធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគាត់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា លោក Khan បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីបានចាក់វ៉ាក់សាំង។

លោករដ្ឋមន្រ្តី Faisal Sultan បាននិយាយនៅក្នុងបណ្ដាញសង្គម Twitter មួយថា "Khan" កំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់គាត់ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតថាតើមនុស្សផ្សេងទៀតដែលបានទាក់ទងជាមួយលោក Khan នឹងត្រូវនៅដាច់ដោយឡែកពីគ្នាដែរឬអត់នោះទេ។

លោក Khan អាយុ ៦៨ ឆ្នាំបានបើកការប្រជុំជាទៀងទាត់និងញឹកញយក្នុងពេលថ្មីៗនេះរួមទាំងការចូលរួមសន្និសីទសន្តិសុខមួយដែលបានធ្វើឡើងនៅរដ្ឋធានី Islamabad ដែលមានការចូលរួមពីមនុស្សមួយចំនួនធំ។

លោកបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទនិងចូលរួមការជួបជុំមួយផ្សេងទៀតដើម្បីសម្ពោធគម្រោងលំនៅដ្ឋានសម្រាប់ប្រជាជនក្រីក្រផងដែរ៕

-->
adverise with khmeread