លោកពូទីនចាប់ផ្តើមចាក់វ៉ាក់សាំង តែហាមកាមេរ៉ាថតគាត់

លោកវ្ល៉ាឌីមៀរ ពូទីនបានចាក់វ៉ាក់សាំងកូវីដ១៩ ជាផ្នែកមួយដើម្បីលើកទឹកចិត្តដល់ប្រជាជនរុស្ស៊ីដទៃទៀត ដែលនៅមានការស្ទាក់ស្ទើរយ៉ាងខ្លាំងឱ្យនាំគ្នាចាក់វា។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអង្គារ។ 

ទោះបីជាគាត់ធ្លាប់ត្រូវបានគេថតនៅលើខ្នងសេះ ជិះស្គីទឹកកក និងជិះឆត្រយោងក៏ដោយក៏គាត់បានជ្រើសរើសចាក់វ៉ាក់សាំងស្ងាត់ៗ។

វិមានក្រឹមឡាំងមិនបានបញ្ជាក់ថាវ៉ាក់សាំងណាមួយដែលលោកពូទីនបានទទួលនោះទេ។

អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយថាគោលបំណងគឺដើម្បីគូសបញ្ជាក់ថាវ៉ាក់សាំងរុស្ស៊ីទាំង ៣ គឺពិតជាអាចជឿទុកចិត្តបាន ពិតជាល្អនិងមានប្រសិទ្ធភាព។

ថ្លែងទៅកាន់ BBC លោកបានច្រានចោលការលើកឡើងថាការបង្ហាញលោកប្រធានាធិបតីពូទីនចាក់វ៉ាក់សាំងនៅនឹងដៃនឹងជួយបញ្ចុះបញ្ចូលប្រជាជនរុស្ស៊ីដែលមានការសង្ស័យភាគច្រើនឱ្យធ្វើតាម។

ចំពោះការដែលគេជឿថាប្រធានាធិបតីពិតជាបានចាក់វ៉ាក់សាំងមែនឬអត់ លោកនិយាយថា ប្រជាជនគ្រាន់តែ "យកពាក្យរបស់យើងទៅពិចារណាចុះ"។

យ៉ាងណាមិញ ត្បិតពូទីនជំរុញដូច្នេះក្តី ក៏ល្បឿននៃការចាក់វ៉ាក់សាំងដល់ប្រជាជនរុស្ស៊ីនៅតែយឺតយ៉ាវ៕

-->
adverise with khmeread