adverise with khmeread Untitled 1

មើលមុខមិត្តស្រីរបស់ Brooklyn Beckham មើលស្អាតប៉ុណ្ណា

          តាមព័ត៌មានថា Brooklyn Beckham កូនប្រុស​របស់​ David Beckham បាន​ត្រូវគ្នាជាមួយនឹងមិត្តស្រី Chloe Grace Moretz វិញហើយ។

          Brooklyn ដែលដំបូងឡើយ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារាស្រីក្នុង​រឿង Kick-Ass កាលពីឆ្នាំ​២០១៤ នោះ បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​តារាស្រី​សក់​ពណ៌​ទង់ដែងរូបនេះ មុន​ពេល​ទាក់ទងជាមួយ​តារាស្រីនិងជា​តារាបង្ហាញម៉ូត​បារាំង​ឈ្មោះ Sonia Ben Ammar ។ ប៉ុន្តែឥឡូវនេះ Brooklyn ​បាន​ត្រូវ​រូវ​គ្នា​ជាមួយ​ Chloe វិញ។

          តាមដឹងថា គូស្នេហ៍វ័យ​ក្មេងមួយគូនេះ​បានចេញក្រៅដើម្បីទទួល​ទានអា​ហារពេលល្ងាចនៅក្រុងឡូសអែនជើឡេស​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ឪពុក​ម្តាយ​របស់​ Brooklyn និងម្តាយ​របស់ Chloe ផងដែរ។ ពួកគេបង្ហាញភាព​ស្និទ្ធស្នាល​ចំពោះគ្នា​។ ប្រភពមួយ​បាន​និយាយថា “Chloe កៀកដៃរបស់ Brooklyn ហើយ​ពេលមួយនោះ Brooklyn បាន​ដាក់​ក្បាល​លើ​ស្មា​របស់​ Chloe។ ពួកគេទាំង​ពី​រ​ស្និទ្ធស្នាលដូចជា​ប្តីប្រពន្ធអីចឹង”។

          ចំណែក​ Victoria បានព្យាយាម​ចូលកៀក Chloe វ័យ​១៩​ឆ្នាំ​ ដើម្បី​និយាយ​គ្នា​លេង និងស្វែងយល់ពីឆាកជីវិត​របស់នាង។

          Choe ដែល​ត្រូវបានគេភ្ជាប់​ទំនាក់ទំនងជាមួយ Neymar កីឡាករ​បាល់ ទាត់​​របស់ក្លឹបបាសេឡូណាកាល​ពីដើមឆ្នាំនេះ កន្លងមក​ធ្លាប់​បដិសេធ​ទំនាក់ទំ នង​ជាមួយ Brooklyn វ័យ​១៧​ឆ្នាំ​ ដោយគ្រាន់តែចាត់ទុក Brooklyn ថា ជា​ក្មេងល្អ ម្នាក់ប៉ុណ្ណោះ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់