Aaron Ramsey អាចនឹងវិលត្រឡប់មកកាន់ក្លឹប Liverpool នៅរដូវក្តៅនេះ

        តាមសេចក្តីរាយការណ៍ថា ខ្សែបម្រើ Aaron Ramsey របស់ក្លឹប Juventus គ្រោងនឹងផ្ទេរមកចូលរួមជាមួយក្រុម Liverpool កាលពីរដូវក្តៅ។

        កីឡាករវ័យ៣០ឆ្នាំរូបនេះមានរឿងច្រើនដែលត្រូវបំភ្លេចចោល ដោយសារតែមានបញ្ហារបួសច្រើន ដោយចាប់បង្ហាញមុខពីដំបូងបានត្រឹម១២ប្រកួតនៅក្នុង ចំណោម ២៧ប្រកួតនៅក្របខណ្ឌ Serie A មកដល់ពេលនេះ។

        កីឡាករសញ្ជាតិវ៉េលរូបនេះបានចូលរួមជាមួយក្លឹបយក្សអ៊ីតាលីដោយឥតតម្លៃខ្លួនផ្ទេរ បន្ទាប់ពីចាកចេញពីក្លឹប Arsenal កាលពីរដូវក្តៅឆ្នាំ ២០១៩ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះ ហាក់ដូចជាធ្លាក់ចុះខ្លាំងនៅរដូវកាលនេះ។

        នៅពេលនេះ កីឡាកររូបនេះរកឃើញទីតាំងដែលខ្លួនមិនអាចចាប់ផ្តើមបានក្រោមការដឹកនាំរបស់កីឡាករ Andrea Pirlo ។ គ្រូបង្វឹករូបនេះពេញចិត្តដាក់កីឡាករ Arthur  Weston McKennie និង Rodrigo Bentancur ។

        កីឡាករ Ramsey នៅតែជាកីឡាករដ៏មានប្រជាប្រិយភាពដោយសារមានភាពស្មោះត្រង់ជាមួយក្លឹប Arsenal ហើយត្រូវបានគេភ្ជាប់ទៅនឹងការវិលត្រឡប់មកកាន់ពហុកីឡាដ្ឋាន Emirates វិញ។ ក្រុមពីរនៅក្របខណ្ឌ Premier League បានចូលរួមប្រកួតប្រជែង ដើម្បីផ្ទេរកីឡាកររូបនេះ គឺក្លឹប Liverpool និង West Ham ៕

-->
adverise with khmeread