ក្លឹប Juventus រៀបចំបេក្ខភាពសម្រាំងបីរូប ដើម្បីជំនួសគ្រូបង្វឹក Andrea Pirlo

        ក្លឹប Juventus បានសម្រាំងបេក្ខភាពបីរូបសម្រាប់តំណែងអ្នកចាត់ការ ខណៈលោក Andrea Pirlo រងសម្ពាធកាន់តែច្រើនឡើង បន្ទាប់ពីក្រុម Juventus ប្រកួតចាញ់ក្រុម Benevento ១-០ ដ៏គួរឲ្យភ្ញាក់ផ្អើល។

        កាសែតអ៊ីតាលីបានឲ្យដឹងថា លោក Gian Piero Gasperini ជាគ្រូបង្វឹក្លឹប Atalanta  លោក Simone Inzaghi ជាគ្រូបង្វឹក្លឹបLazio និងលោកLuciano Spalletti ដែលបច្ចុប្បន្ននៅទំនេរ។

        បន្ទាប់ពីខ្ទាតចេញពីក្របខណ្ឌ Champions League ដោយសារក្រុម Porto នៅដើមខែនេះ ក្រុម Juventus កាន់តែរងសម្ពាធខ្លាំងឡើង បន្ទាប់ពីប្រកួតចាញ់ក្រុម Benevento កាលពីថ្ងៃអាទិត្យ ហើយបន្ទាប់ពីលើកពានជើងឯកក្របខណ្ឌ Serie A សម័យកាលមក ក្រុមនេះមានគម្លាតពីក្រុម Inter Milan រហូតដល់ ១០ ពិន្ទុ។

        លោក  Gasperini វ័យ៦៣ឆ្នាំធ្វើបានល្អនៅក្លឹប Atalanta ប៉ុន្មានរដូវកាលថ្មីៗនេះ ដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺក្រុមរបស់លោកបានឡើងមកដល់ក្រប

ខណ្ឌឆេមពានលីក។ កាលពីរដូវកាលមុន លោកបានដឹកនាំពួកគេឡើងដល់វគ្គ៨ក្រុមចុងក្រោយ មុនពេលត្រូវក្រុម Paris Saint-Germain ទម្លាក់ចេញ។

         ស្របពេលជាមួយគ្នានោះដែរ លោក Inzaghi បានដឹកនាំក្រុម Lazio កាត់ បន្ថយគម្លាតពីក្រុមកំពូលទាំងបួនមកត្រឹម ៦ ពិន្ទុនាពេលបច្ចុប្បន្ន ប៉ុន្តែនៅសល់មួយប្រកួតក្នុងដៃ ដែលត្រូវប្រកួតជាមួយក្រុម Atalanta ។ ក្រុម Lazio ខ្ទាតចេញពីវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌឆេមពានលីកដោយសារក្រុម Bayern Munich។

        ចំណែការងារចុងក្រោយរបស់លោក Spalletti គឺនៅជាមួយក្លឹប Inter ដែលលោកបានចាកចេញកាលពីដំណាច់រដូវកាលឆ្នាំ ២០១៨-១៩ បន្ទាប់ពីក្រុមនេះបានជាប់លេងនៅក្របខណ្ឌ Europa League។ លោកគឺជាជម្រើសដែលមានតម្លៃធូរថ្លៃសម្រាប់ក្លឹប Juventus ៕

-->
adverise with khmeread